ជំងឺបេះដូងប្រហោងថតខាងក្រោម(VSD)
ជំងឺបេះដូងប្រហោងថតខាងក្រោម(VSD) កើតឡើងនៅពេលកំពុងពរពោះ នៅពេលដែលជញ្ជាំងខ័ណ្ឌចែកថតខាងក្រោមទាំងពីរ មិនបានវិវត្តន៍បានពេញលេញ
ដោយនៅសល់ប្រហោង។ ជំងឺបេះដូងប្រហោងថតខាងក្រោម(VSD) ជាប្រភេទជំងឺបេះដូងពីកំណើតមួយប្រភេទ។
ចំពោះទារកដែលមិនមានជំងឺបេះដូងពីកំណើត
ជាញឹកញាប់លំហូរឈាមត្រូវហូរចេញពី ថតក្រោមស្តាំនៃបេះដូង ដើម្បីបញ្ជូនឈាមដែលមិនមានអុកស៊ីសែន
ចេញពីបេះដូងទៅសួត ហើយចំណែកថតក្រោមឆ្វេងនៃបេះដូង
បញ្ជូនឈាមដែលសំបូរអុកស៊ីសែនទៅកាន់សរីរាង្គ។
ចំពោះទារកដែលមានជំងឺបេះដូងប្រហោងថតខាងក្រោម(VSD) ជាញឹកញាប់ លំហូរឈាមត្រូវហូរចេញពីថតក្រោមឆ្វេងតាមរយៈប្រហោងថតខាងក្រោម
ទៅថតក្រោមស្តាំ ហើយទៅកាន់សួត។ បរិមាណឈាមដែលលើសនេះ បានបញ្ជូនទៅកាន់សួត
ដែលធ្វើឲ្យបេះដូងប្រឹងធ្វើការខ្លាំងជាងមុន។ ប្រសិនបើ មិនបានព្យាបាលទេ យូរៗទៅ ជំងឺបេះដូងប្រហោងនេះ
អាចធ្វើឲ្យមានការ្របឈមមុខនឹងផលវិបាកផ្សេងៗជាច្រើន ដូចជាខ្សោយបេះដូង(Heart failure) ការឡើងសម្ពាធឈាមនៅក្នុងសួត(Pulmonary hypertension) ចង្វាក់បេះដូងមិនទៀងទាត់(Arrhythmia) ឬស្រ្តូក(Stroke)។
ប្រភេទនៃជំងឺបេះដូងប្រហោងថតខាងក្រោម(VSD)
ទារកម្នាក់ដែលមានជំងឺបេះដូងប្រហោងថតខាងក្រោម(VSD) អាចមានប្រហោងមួយឬច្រើននៅកន្លែងផ្សេងទៀត ហើយកន្លែងទាំងនោះ
ក៏មានឈ្មោះរបស់វាដែរ។ ទីកន្លែងនិងឈ្មោះ ដែលគេសង្កេតឃើញថាកើតឡើងជាញឹកញាប់
ដូចខាងក្រោម៖
1.
ជំងឺបេះដូងប្រហោងថតខាងក្រោម
Conoventricular
ជាទូទៅ វាជាប្រហោងមួយដែលផ្នែកនៃប្រហោងនោះ
នៅខាងក្រោមប្រើស Pulmonary និងប្រើស Aortic។
2.
ជំងឺបេះដូងប្រហោងថតខាងក្រោម
Perimembranous
វាជាប្រហោងមួយដែលស្ថិតនៅផ្នែកខាងលើនៃ
Ventricular
septum
3.
ជំងឺបេះដូងប្រហោងថតខាងក្រោម
Inlet
វាជាប្រហោងមួយដែលសន្ទះខ័ណ្ឌចែក
ជិតតំបន់ដែលឈាមហូរចូលមកថតខាងក្រោម តាមរយៈប្រើស Tricuspid និង Mitral។ ជំងឺបេះដូងប្រហោងថតខាងក្រោម ប្រភេទនេះ អាចជាផ្នែកមួយនៃជំងឺបេះដូងមួយប្រភេទទៀត
ហៅថា ជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD)។
4.
ជំងឺបេះដូងប្រហោងថតខាងក្រោម
Muscular
វាជាប្រហោងមួយដែលស្ថិតនៅផ្នែកខាងក្រោម
ត្រង់ផ្នែកសាច់ដុំនៃ Ventricular septumនិងជាជំងឺបេះដូងប្រហោងថតខាងក្រោម(VSD) មួយប្រភេទដែលកើតឡើងច្រើនជាងគេ។
ការកើតឡើងនៃជំងឺ
តាមការស្រាវជ្រាវមួយនៅ
អាត្លង់តា បានសន្មតថា ទារក ៤២/១០០០០នាក់ បានកើតមកមានជំងឺបេះដូងប្រហោងថតខាងក្រោម(VSD)។ ទាំងនេះ មានន័យថា ទារកចំនួន ១៦៨០០នាក់ បានកើតជំងឺបេះដូងប្រហោងថតខាងក្រោម(VSD) ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក។ ក្នុងន័យផ្សេងទៀត ទារក ១/២៤០នាក់
កើតមានជំងឺបេះដូងប្រហោងថតខាងក្រោម(VSD) រៀងរាល់ឆ្នាំ។
មូលហេតុនិងកត្តាប្រឈម
មូលហេតុនៃជំងឺបេះដូងប្រហោងថតខាងក្រោម(VSD) ក្នុងចំនោមទារកទាំងអស់ គឺមិនដឹងច្បាស់ឡើយ។ ទារកខ្លះ មានជំងឺបេះដូងប្រហោង
ដោយសារមានការប្រែប្រួល ហ្សែនឬក្រូម៉ូសូម។ ជំងឺបេះដូងប្រហោង
ត្រូវបានគេគិតថាមានមូលហេតុមកពី ការរួមផ្សំនៃ ហ្សែន និងកត្តាប្រឈមផ្សេងទៀត ដូចជា ម្តាយបានប៉ះពាល់ជាមួយបរិយាកាសខាងក្រៅ ឬម្តាយបានញាំ ឬផឹក
ឬមកពីថ្នាំដែលម្តាយបានប្រើប្រាស់ នៅក្នុងអំឡុងពេលមានផ្ទៃពោះ។
ការកំណត់រោគវិនិច្ឆ័យ
ជំងឺបេះដូងប្រហោងថតខាងក្រោម(VSD) ត្រូវបានគេរករោគវិនិច្ឆ័យឃើញក្រោយពីទារកកើតមក។
ទំហំនៃប្រហោងថតខាងក្រោមនេះ នឹងធ្វើឲ្យចេញជារោគសញ្ញាដែលអាចឲ្យយើងដឹងបាន ប្រសិនបើមាន និងនៅពេលវេជ្ជបណ្ឌិតបានលឺសំលេងបេះដូងមិនធម្មតា ក្នុងអំឡុងពេលពិនិត្យរាងកាយ។ សញ្ញានៃជំងឺបេះដូងប្រហោងថតខាងក្រោម អាចមានវត្តមាននៅពេលសម្រាល ឬអាចនឹងមិនមានរហូតដល់សម្រាលរួចស្រួលបួល។ ប្រសិនបើប្រហោងនោះតូច វាអាចបិទជិតទៅវិញដោយឯកឯង ហើយទារកអាចនឹងមិនបង្ហាញសញ្ញាមិនធម្មតាអ្វីទាំងអស់។ ទោះបីជាយ៉ាងណា ប្រសិនបើប្រហោងនោះធំ ទារកអាចនឹងមានរោគសញ្ញាដូចខាងក្រោម៖
·
ដកដង្ហើមខ្លីៗ
·
ដកដ្ហើមញាប់និងជ្រៅៗ
·
បែកញើសស្អិត
·
ឆាប់ហត់នៅពេលបៅ ឬ
·
ឡើងទម្ងន់យឺត
ក្នុងអំឡុងពេលពិនិត្យរាងកាយ
វេជ្ជបណ្ឌិតអាចស្តាប់លំលេង Whooshing ពីខាងក្នុង
ហៅថា Heart murmur។
ប្រសិនបើវេជ្ជបណ្ឌិតលឺសំលេងបេះដូងមិនធម្មតា ឬវត្តមាននៃសញ្ញាផ្សេងៗទៀត
នោះវេជ្ជបណ្ឌិតអាចស្នើសុំធ្វើតេស្តមួយឬច្រើន ដើម្បីកំណត់រោគវិនិច្ឆ័យឲ្យបានច្បាស់។
តេស្តដែលតែងតែធ្វើជាញឹកញាប់ជាងគេគឺ អេកូបេះដូង ដែលជាអេកូមួយដែលអាចបង្ហាញពីបញ្ហានៅនឹងរចនាសម្ព័ន្ធនៃបេះដូង
ទំហំនៃប្រហោងនោះប៉ុណ្ណា និងបរិមាណឈាមដែលហូរឆ្លងកាត់ប្រហោងនោះ។
ការព្យាបាល
ការព្យាបាលជំងឺបេះដូងប្រហោងថតខាងក្រោម
វាអាស្រ័យទៅលើទំហំនៃប្រហោង និងបញ្ហាដែលកើតឡើងដោយសារប្រហោងនោះ។
ជំងឺបេះដូងប្រហោងថតខាងក្រោមភាគច្រើនមានប្រហោងតូច ហើយបិទជិតទៅវិញដោយឯកឯង ប្រសិនបើប្រហោងនោះតូច និងមិនបង្កឲ្យមានរោគសញ្ញាអ្វីទេនោះ
វេជ្ជបណ្ឌិតនឹងពិនិត្យតាមដានទារកជាទៀងទាត់ ដើម្បីធានាថា
ពុំមានសញ្ញានៃការខ្សោយបេះដូង និងប្រហោងនោះត្រូវបានបិទដោយខ្លួនឯងបាន។ ប្រសិនបើ
ប្រហោងនោះមិនបិទជិតដោយខ្លួនឯងទេ ឬដោយសារវាធំពេក នោះយើងត្រូវការធ្វើអន្តរាគមន៍ផ្សេងទៀត
ដើម្បីដោះស្រាយបញ្ហានោះ។
វេជ្ជបណ្ឌិតអាចត្រូវការធ្វើការវះកាត់
ដោយ Cardiac
catheterization ឬ វះកាត់បេះដូង Open heart surgery ដើម្បីបិទប្រហោងនោះ និងដើម្បីធ្វើឲ្យលំហូរឈាមវិលមកធម្មតាវិញ។ បន្ទាប់ពីការវះកាត់
វេជ្ជបណ្ឌិតនឹងចង្កើតកាលវិភាគដើម្បីធ្វើការណាត់ជួបជាទៀងទាត់
ដើម្បីធានាថាជំងឺបេះដូងប្រហោងថតខាងក្រោម នៅតែបិទជិតល្អ។
កុមារភាគច្រើនដែលមានជំងឺបេះដូងប្រហោងថតខាងក្រោម ដែលបានបិទជិតហើយ(បិទជិតដោយខ្លួនឯង
ឬដោយការវះកាត់) នឹងរស់នៅដោយមានសុខភាពល្អ។
ការប្រើប្រាស់ឧិសថ
កុមារខ្លះ
ត្រូវការប្រើប្រាស់ថ្នាំ ក្នុងការជួយពង្រឹងសាច់ដុំបេះដូង ធ្វើឲ្យសម្ពាធឈាមចុះជាងមុន
និងជួយឲ្យរាង្គកាយទទួលបានជាតិទឹកបន្ថែម។
អាហារូបត្ថម្ភ
ទារកខ្លះ
ដែលមានជំងឺបេះដូងប្រហោងថតខាងក្រោម មានការហត់នៅពេលបៅ
និងមិនបានញាំគ្រប់គ្រាន់ដើម្បីឲ្យឡើងទម្ងន់។ ដើម្បីធានាថា ទារកឡើងទម្ងន់ដែលមានសុខភាពល្អ
ត្រូវអនុវត្តតាមរូបមន្តកាល់ឡូរីខ្ពស់ពិសេសមួយ។ ទារកខ្លះ ហត់ខ្លាំងនៅពេលបំបៅ
និងត្រូវការផ្តល់អាហារតាមរយៈការដាក់អាហរតាមសុងក្រពះ។
រៀបចំដោយ៖
ស៊ិនកេត រ៉ាណែត
ត្រួតពិនិត្យ៖
អក្ខរាវិរុទ្ធ៖
Ventricular Septal
Defect
A ventricular septal
defect happens during pregnancy if the wall that forms between the two
ventricles does not fully develop, leaving a hole. A ventricular septal defect
is one type of congenital heart defect. Congenital means present at birth.
In a baby without a
congenital heart defect, the right side of the heart pumps oxygen-poor blood
from the heart to the lungs, and the left side of the heart pumps oxygen-rich
blood to the rest of the body.
In babies with a
ventricular septal defect, blood often flows from the left ventricle through
the ventricular septal defect to the right ventricle and into the lungs. This
extra blood being pumped into the lungs forces the heart and lungs to work
harder. Over time, if not repaired, this defect can increase the risk for other
complications, including heart failure, high blood pressure in the lungs
(called pulmonary hypertension), irregular heart rhythms (called arrhythmia), or
stroke.
Types of Ventricular Septal Defects
An infant with a
ventricular septal defect can have one or more holes in different places of the
septum. There are several names for these holes. Some common locations and
names are (see figure):
- Conoventricular Ventricular
Septal Defect
In general, this is a hole where portions of the ventricular septum should meet just below the pulmonary and aortic valves. - Perimembranous Ventricular
Septal Defect
This is a hole in the upper section of the ventricular septum. - Inlet Ventricular Septal
Defect
This is a hole in the septum near to where the blood enters the ventricles through the tricuspid and mitral valves. This type of ventricular septal defect also might be part of another heart defect called an atrioventricular septal defect (AVSD). - Muscular Ventricular Septal
Defect
This is a hole in the lower, muscular part of the ventricular septum and is the most common type of ventricular septal defect.
Occurrence
In a study in
Atlanta, the Centers for Disease Control and Prevention (CDC) estimated that 42
of every 10,000 babies born had a ventricular septal defect.1 This means
about 16,800 babies are born each year in the United States with a ventricular
septal defect. In other words, about 1 in every 240 babies born in the United
States each year are born with a ventricular septal defect.
Causes and Risk Factors
The causes of heart
defects (such as a ventricular septal defect) among most babies are unknown.
Some babies have heart defects because of changes in their genes or chromosomes.
Heart defects also are thought to be caused by a combination of genes and other
risk factors, such as the things the mother comes in contact with in the
environment or what the mother eats or drinks or the medicines the mother uses.
Diagnosis
A ventricular septal
defect usually is diagnosed after a baby is born.
The size of the ventricular
septal defect will influence what symptoms, if any, are present, and whether a
doctor hears a heart murmur during a physical examination. Signs of a
ventricular septal defect might be present at birth or might not appear until
well after birth. If the hole is small, it usually will close on its own and
the baby might not show any signs of the defect. However, if the hole is large,
the baby might have symptoms, including:
- Shortness of breath,
- Fast or heavy breathing,
- Sweating,
- Tiredness while feeding, or
- Poor weight gain.
During a physical
examination the doctor might hear a distinct whooshing sound, called a heart
murmur. If the doctor hears a heart murmur or other signs are present, the
doctor can request one or more tests to confirm the diagnosis. The most common
test is an echocardiogram, which is an ultrasound of
the heart that can show problems with the structure of the heart, show how
large the hole is, and show how much blood is flowing through the hole.
Treatments
Treatments for a
ventricular septal defect depend on the size of the hole and the problems it
might cause. Many ventricular septal defects are small and close on their own;
if the hole is small and not causing any symptoms, the doctor will check the
infant regularly to ensure there are no signs of heart failure and that the
hole closes on its own. If the hole does not close on its own or if it is
large, further actions might need to be taken.
Depending on the
size of the hole, symptoms, and general health of the child, the doctor might
recommend either cardiac catheterization or open-heart
surgery to close the hole and restore normal blood flow. After
surgery, the doctor will set up regular follow-up visits to make sure that the
ventricular septal defect remains closed. Most children who have a ventricular
septal defect that closes (either on its own or with surgery) live healthy
lives.
Medicines
Some children will
need medicines to help strengthen the heart muscle, lower their blood pressure,
and help the body get rid of extra fluid.
Nutrition
Some babies with a
ventricular septal defect become tired while feeding and do not eat enough to
gain weight. To make sure babies have a healthy weight gain, a special
high-calorie formula might be prescribed. Some babies become extremely tired
while feeding and might need to be fed through a feeding tube.
Reference:
Congenital Heart Defect (CHDs) November 17, 2020.
Centers for Disease Control and Prevention (CDC). Retrieved from: https://www.cdc.gov/ncbddd/heartdefects/ventricularseptaldefect.html