ជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម (AVSD)
និយមន័យ
ជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) គឺជាជំងឺបេះដូងដែលមានប្រហោងរវាងថតខាងស្តាំនិងខាងឆ្វេងនៃបេះដូង និងប្រើសដែលកំណត់លំហូរឈាមរវាងថតទាំងនេះ
មិនអាចធ្វើការបានត្រឹមត្រូវ។ ក្នុងស្ថានភាពបែបនេះ គេអាចហៅថា Atrioventricular
canal (AV canal) defect ឬ Endocardial cushion defect។ នៅក្នុងជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) លំហូរឈាមដែលជាធម្មតា មិនគួរទៅបែបហ្នឹងឡើយ។ បរិមាណឈាម
អាចមានអុកស៊ីសែនតិចជាងធម្មតា ហើយបរិមាណឈាមដែលទៅសួត មានច្រើនជាងធម្មតា។ បរិមាណឈាមដែលទៅសួត
ច្រើនជាងមុននេះ អាចធ្វើឲ្យបេះដូង និងសួតខំប្រឹងធ្វើការខ្លាំងជាងធម្មតា
ដែលធ្វើកើតមាន ជំងឺខ្សោយបេះដូងដោយការកកស្ទះឈាម។
ជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) មាន២ ប្រភេទធំៗ ដែលកើតឡើងដោយសារ រចនាសម្ព័ន្ធបេះដូងមានទម្រង់មិនធម្មតា៖
1.
ជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) ទាំងស្រុង
ជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) ទាំងស្រុង កើតឡើងដោយសារ មានប្រហោងធំមួយ នៅចំកណ្តាលនៃបេះដូង
ដែលធ្វើឲ្យលំហូរឈាមអាចឆ្លងកាត់ថតទាំងបួនរបស់បេះដូង។ ប្រហោងនេះ កើតមាននៅកន្លែងដែលជញ្ជាំងបិទថតខាងលើ
និងខាងក្រោមនៃបេះដូង។ ជាធម្មតា មានប្រើសមួយ នៅចំកណ្តាលបេះដូង ជំនួសឲ្យប្រើស ២ទៀត
គឺ ប្រើស Tricuspid ដែលនៅខាងស្តាំ និងប្រើស Mitral ដែលនៅខាងឆ្វេងនៃបេះដូង។ ប្រើសនេះ
តែងតែធ្វើការបិទបើក ដែលមិនមានទម្រង់ត្រឹមត្រូវល្អ ឬបិទមិនបានជិតល្អ។
ជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD)ទាំងស្រុង កើតឡើងនៅអំឡុងពេលមានផ្ទៃពោះ នៅពេលដែលប្រើសមិនបានញែកចេញជាសន្ទះ ២បាន
(ប្រើសTricuspid និង Mitral) និងនៅពេលដែលជញ្ជាំងខ័ណ្ឌចែកថតខាងលើ និងខាងក្រោមនៃបេះដូង
មានការរីកលូតលាស់មិនបានល្អ ឲ្យដល់ចំណុចកណ្តាលនៃបេះដូងនោះទេ។
2.
ជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD)ដោយផ្នែក ឬមិនទាំងស្រុង
ជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD)ដោយផ្នែក ឬមិនទាំងស្រុង កើតឡើងនៅពេលដែលបេះដូងមានផ្នែកខ្លះនៃបញ្ហាបេះដូង ប៉ុន្តែមិនទាំងស្រុងនោះទេ។
ជាទូទៅ មានប្រហោងមួយ នៅនឹងជញ្ជាំងខ័ណ្ឌចែក ថតខាងលើ ឬ នៅនឹងជញ្ជាំងខ័ណ្ឌចែក
ថតខាងក្រោម ក្បែរៗ ចំណុចកណ្តាលនៃបេះដូង។ ជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) ដោយផ្នែក
ឬមិនទាំងស្រុង មានប្រើសទាំង Tricuspid និង Mitral ប៉ុន្តែមានសន្ទះមួយ (ភាគច្រើន គឺសន្ទះMitral) មិនអាចបិទបើកបានល្អពេញលេញ ដែលធ្វើឲ្យមានឈាមជ្រាបចេញពីថតក្រោមខាងឆ្វេង ទៅថតលើខាងឆ្វេងវិញ។
អត្រានៃការកើតឡើងជំងឺនេះ
CDC បានប៉ាន់ប្រមាណពីអត្រានៃទារកដែលកើតមក មានជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD)នេះ ប្រហែលជា ២១១៨ នាក់ (១ ក្នុង ១៨៥៩ នាក់) ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក។
កត្តាប្រឈម និងមូលហេតុដែលបណ្តាលឲ្យកើតជំងឺនេះ
មូលហេតុដែលបណ្តាលឲ្យកើតជំងឺបេះដូងពីកំណើតប្រភេទ(AVSD)នេះ ក្នុងចំនោមទារកជាច្រើន គឺមិនដឹងពីមូលហេតុច្បាស់ឡើយ។ ទារកខ្លះ មានជំងឺនេះ
ដោយសារតែមានការប្រែប្រួល ហ្សែន ឬ ក្រូម៉ូសូម របស់ពួកគេ។ ជាពិសេស គេសង្កេតឃើញថា ជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD)នេះ កើតឡើងចំពោះទារក ដែលមានជំងឺ Down syndrome ដែលជាជំងឺទាក់ទងទៅនឹង ការលើសចំនួនហ្សែនទី ២១ (ដែលអាចហៅម៉្យាងទៀតថា Trisomy ២១)។ មានជំងឺបេះដូងពីកំណើតប្រភេទខ្លះ ក៏អាចគិតថាមកពីការរួមផ្សំហ្សែនបញ្ចូលគ្នា
និងដោយសារកត្តាប្រឈមផ្សេងទៀតដែរ ដូចជា ដូចជាម្តាយបានប៉ះពាល់ជាមួយបរិយាកាសខាងក្រៅ ឬម្តាយបានញាំ
ឬផឹក ឬមកពីថ្នាំដែលម្តាយបានប្រើប្រាស់នៅក្នុងអំឡុងពេលមានផ្ទៃពោះ។
ការកំណត់រោគវិនិច្ឆ័យ
ជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD)នេះ អាចធ្វើរោគវិនិច្ឆ័យឃើញ នៅពេលកំពុងមានផ្ទៃពោះ ឬ ក្រោមពេលសម្រាលភ្លាមៗ។
ក្នុងអំឡុងពេលមានផ្ទៃពោះ
មានការធ្វើតេស្តជាច្រើន (ដែលអាចហៅថា ការធ្វើតេស្តមុនសម្រាល) ដើម្បីរកមើលពីជំងឺមិនធម្មតាពីកំណើត
និងបញ្ហាផ្សេងៗទៀត។ ជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) នេះ
អាចត្រូវបានកំណត់រោគវិនិច្ឆ័យដោយការធ្វើ អេកូសាស្ត្រ
(ដែលបង្កើតជារូបភាពតាមរយៈរលកសំលេង) ប៉ុន្តែការរកឃើញថាមានជំងឺមិនធម្មតាពីកំណើត
ឬអត់នោះ វាអាស្រ័យទៅលើ ទំហំ ឬប្រភេទ (ដោយផ្នែក ឬទាំងស្រុង) នៃជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD)នោះ។ បុគ្គលិកសុខាភិបាល អាចធ្វើការស្នើសុំ ធ្វើអេកូបេះដូងទារកក្នុងផ្ទៃ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ពីរោគវិនិច្ឆ័យ
ប្រសិនបើសង្ស័យថាមានជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD)នេះ។ ការធ្វើអេកូបេះដូង ទារកក្នុងផ្ទៃ គឺជាការធ្វើអេកូទៅលើបេះដូងទារក យ៉ាងលម្អិត
ជាងការធ្វើអេកូធម្មតា។ ការធ្វើអេកូបេះដូងទារកក្នុងផ្ទៃ អាចបង្ហាញពីបញ្ហាជាច្រើនដែលទាក់ទងទៅនឹង
រចនាសម្ព័ន្ធ និងដំណើរការរបស់បេះដូង។
ក្រោយពេលសម្រាល
ក្នុងអំឡុងពេលពិនិត្យរាង្គកាយទារកទើបនឹងកើត គេអាចសង្ស័យថាទារកមានជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) បាន។ វេជ្ជបណ្ឌិតអាចស្តាប់លឺសំលេងបេះដូងមិនធម្មតា Murmur (សំលេងមិនធម្មតា “Whoosing” ដែលកើតឡើងដោយសារលំហូរឈាមឆ្លងកាត់ប្រហោងមិនធម្មតានោះ) ដោយប្រើ
ស្តេតូស្កុប។ ប៉ុន្តែ សំលេងបេះដូងមិនធម្មតា មិនអាចស្តាប់លឺគ្រប់ពេលក្រោយសម្រាលភ្លាមៗនោះទេ។
ទារកដែលមានជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) ទាំងស្រុង តែងបង្ហាញឲ្យឃើញមានសញ្ញានៃជំងែបេះដូងមិនធម្មតា ក្នុងអំឡុងពេល ២
ទៅ៣ សប្តាហ៍ដំបូងក្រោយសម្រាល។ សញ្ញាមានដូចខាងក្រោម៖
·
បញ្ហាពិបាកដកដង្ហើម
·
បេះដូងលោតខ្លាំង
·
ជីពចរខ្សោយ
·
ពណ៌សំបុរស្បែក
ប្រផេះ ឬឡើងស្វាយ
·
បៅមិនបាន
ឡើងទម្ងន់យឺត
·
ឆាប់ហត់
·
ហើមជើងទាំង
២ ឬហើមពោះ
ចំពោះ ជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) ដោយផ្នែក ប្រសិនបើប្រហោងរវាងថតនៃបេះដូងនោះ
មិនសូវធំ នោះសញ្ញានិងរោគសញ្ញាអាចនឹងមិនទាន់កើតមាននៅពេលសម្រាលរួចភ្លាម ឬក្នុងរយៈពេលទារកនោះទេ។
ក្នុងករណីនេះ អ្នកដែលមានជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) ដោយផ្នែក អាចនឹងមិនអាចរករោគវិនិច្ឆ័យឃើញជាច្រើនឆ្នាំ។
រោគសញ្ញាដែលអាចបង្ហាញថា កុមារអាចមានជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) ទាំងស្រុង ឬដោយផ្នែក កាន់តែធ្ងន់ធ្ងរទៅៗ រួមមាន៖
·
បេះដូងមិនទៀងទាត់
ចង្វាក់បេះដូងមិនធម្មតា។ បេះដូងមិនទៀងទាត់ អាចធ្វើឲ្យបេះដូងលោតញាប់ពេក យឺតពេក ឬខុសប្រក្រតី។
នៅពេលបេះដូងលោតមិនត្រឹមត្រូវ ធ្វើឲ្យបេះដូងមិនមានប្រសិទ្ធភាពក្នុងការច្របាច់ឈាមទេ។
·
ជំងឺខ្សោយបេះដូងដោយសារការកកស្ទះឈាម
នៅពេលបេះដូងមិនអាចច្របាច់បញ្ជូនឈាម និងអុកស៊ីសែន ដើម្បីបង្រ្គប់សេចក្តីត្រូវការរបស់រាង្គកាយបាន។
·
ការកើនឡើងសម្ពាធឈាមនៅនឹងសួត
ជាប្រភេទមួយនៃជំងឺកើនឡើងសម្ពាធឈាម ដែលប៉ះពាល់សរសៃអាកទែរនៅសួត
និងបេះដូងផ្នែកខាងស្តាំ។
បុគ្គលិកសុខាភិបាលអាចស្នើសុំធ្វើតេស្ត មួយឬច្រើន
ដើម្បីអះអាងពីរោគវិនិច្ឆ័យជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD)។ តេស្តដែលតែងតែធ្វើជាញឹកញាប់ គឺ អេកូបេះដូង។ វាជាប្រភេទនៃអេកូបេះដូង
ដែលអាចបង្ហាញពីបញ្ហារចនាសម្ព័ន្ធនៃបេះដូង
ដូចជាប្រហោងដែលឆ្លងកាត់ថតនៃបេះដូងទាំងផ្នែកខាងស្តាំ និងខាងឆ្វេង ហើយនិងលំហូរឈាមមិនប្រក្រតី។
តេស្តវាស់ចង្វាក់បេះដូង(ECG) ដែលអាចវាស់វែងពីចរន្តអគ្គីសនីបេះដូង
ការថតកាំរស្មីសួត និងការធ្វើតេស្តផ្សេងៗទៀតដែលចាំបាច់ត្រូវប្រើសម្រាប់កំណត់រោគវិនិច្ឆ័យ។
ទារកភាគច្រើនដែលមានជំងឺ Down
Syndrome មានជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) ដូច្នេះ គ្រប់ទារកដែលមានជំងឺ
ចាំបាច់ត្រូវធ្វើអេកូបេះដូង ដើម្បីស្វែងរកជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) ឬជំងឺបេះដូងពីកំណើតដទៃទៀត។
ការព្យាបាល
គ្រប់ករណីជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោមទាំងអស់(AVSD) ទាំងដោយផ្នែក
និងទាំងស្រុង ត្រូវការការវះកាត់។ ក្នុងអំឡុងពេលវះកាត់ ប្រហោងដែលមិនធម្មតា
ត្រូវបានដេរផ្ជិត ដោយបំណះ។ ប្រសិនបើ ប្រើស Mitral មិនបានបិទជិតល្អ យើងត្រូវធ្វើការជួសជុល ឬដូរថ្មី។ ចំពោះជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោមទាំងស្រុង(AVSD) ប្រើសធំមួយ
ត្រូវបានបែងចែងជា ២ផ្សេងគ្នា មួយគឺនៅខាងស្តាំ និងមួយទៀតនៅខាងឆ្វេង។
អាយុកាលដែលអាចវះកាត់បាន វាអាស្រ័យទៅលើសុខភាពនិងរចនាសម្ព័ន្ធជាក់លាក់នៃជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) ។ ប្រសិនបើអាច ការវះកាត់គួរតែធ្វើមុនពេលដែលមានការខូចខាតសួតជាអចិន្ត្រៃយ៍
ដោយសារលំហូរឈាមទៅសួតច្រើនពេក។ ឧិសថមួយចំនួន ត្រូវយកមកប្រើប្រាស់ដើម្បីព្យាបាល
សភាពខ្សោយបេះដូងដោយការកកស្ទះ ប៉ុន្តែវាគ្រាន់តែជួយក្នុងរយៈពេលខ្លី រហូតដល់ទារកមានសភាពរឹងមាំគ្រប់គ្រាន់សម្រាប់ការវះកាត់។
ទារកដែលធ្វើការវះកាត់ជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) មិនអាចជាដាច់ទាំងស្រុងទេ ពួកគេអាចមានផលវិបាកអស់មួយជីវិត។
ផលវិបាកដែលកើតឡើងញឹកញាប់ជាងគេ គឺ ប្រើស Mitral លេច។ ទាំងនេះ ដោយសារតែ នៅពេលដែលប្រើស Mitral
មិនបានបិទជិតល្អ ដូចនេះវាធ្វើឲ្យឈាមហូរត្រឡប់មកក្រោយវិញ។ ប្រើស ដែលលេចនោះ
អាចធ្វើឲ្យបេះដូវធ្វើការខ្លាំង ដើម្បីបញ្ជូនឈាមឲ្យបានគ្រប់គ្រាន់ទៅកាន់សរីរាង្គ។
ប្រើស Mitral ដែលលេចនោះ
អាចត្រូវការការវះកាត់។ កុមារ ឬ មនុស្សធំដែលមានជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) ត្រូវការការណាត់ជួបយ៉ាងទៀងទាត់ជាមួយគ្រូពេទ្យឯកទេសជំងឺបេះដូង
ដើម្បីតាមដានដំណើរការនៃជំងឺ បញ្ចៀសផលវិបាកនានា និងស្វែងរកមើលបញ្ហាសុខភាពផ្សេងទៀត
ដែលអាចកើតឡើងនៅពេលក្រោយទៀត។ ជាមួយការព្យាបាលត្រឹមត្រូវ ទារកភាគច្រើន ដែលមានជំងឺបេះដូងប្រហោងថតខាងលើនិងខាងក្រោម(AVSD) អាចមានការរីកលូតលាស់មានសុខភាពល្អ។
រៀបចំដោយ ៖ ស៊ិនកេត រ៉ាណែត
ត្រួតពិនិត្យ៖
អក្ខរាវិរុទ្ធ៖
An atrioventricular
septal defect (AVSD)
An atrioventricular
septal defect (AVSD) is a heart defect in which there are holes between the
chambers of the right and left sides of the heart, and the valves that control
the flow of blood between these chambers may not be formed correctly. This
condition is also called atrioventricular canal (AV canal) defect or
endocardial cushion defect. In AVSD, blood flows where it normally should not
go. The blood may also have a lower than normal amount of oxygen, and extra
blood can flow to the lungs. This extra blood being pumped into the lungs
forces the heart and lungs to work hard and may lead to congestive
heart failure.
There are two
general types of AVSD that can occur, depending on which structures are not
formed correctly:
- Complete AVSD
A complete AVSD occurs when there is a large hole in the center of the heart which allows blood to flow between all four chambers of the heart. This hole occurs where the septa (walls) separating the two top chambers (atria) and two bottom chambers (ventricles) normally meet. There is also one common atrioventricular valve in the center of the heart instead of two separate valves – the tricuspid valve on the right side of the heart and the mitral valve on the left side of the heart. This common valve often has leaflets (flaps) that may not be formed correctly or do not close tightly. A complete AVSD arises during pregnancy when the common valve fails to separate into the two distinct valves (tricuspid and mitral valves) and when the septa (walls) that split the upper and lower chambers of the heart do not grow all the way to meet in the center of the heart. - Partial or Incomplete AVSD
A partial or incomplete AVSD occurs when the heart has some, but not all of the defects of a complete AVSD. There is usually a hole in the atrial wall or in the ventricular wall near the center of the heart. A partial AVSD usually has both mitral and tricuspid valves, but one of the valves (usually mitral) may not close completely, allowing blood to leak backward from the left ventricle into the left atrium.
Occurrence
The Centers for
Disease Control and Prevention (CDC) estimates that about 2,118 babies (1 in
1,859 babies) are born with AVSD every year in the United States.1
Causes and Risk Factors
The causes of
congenital heart defects, such as AVSD, among most babies are unknown. Some
babies have heart defects because of changes in their genes or chromosomes.
In particular, AVSD is common in babies with Down syndrome, a genetic
condition that involves an extra chromosome 21 (also called trisomy 21).
Congenital heart defects are also thought to be caused by the combination of
genes and other risk factors, such as things the mother comes in contact with
in her environment, what she eats or drinks, or certain medications she uses
during pregnancy.
Diagnosis
AVSD may be
diagnosed during pregnancy or soon after the baby is born.
During Pregnancy
During pregnancy,
there are screening tests (also called prenatal tests) to check for birth
defects and other conditions. AVSD may be diagnosed during pregnancy with an
ultrasound test (which creates pictures of the baby using sound waves), but
whether or not the defect can be seen with the ultrasound test depends on the
size or type (partial or complete) of the AVSD. The healthcare provider can
request a fetal echocardiogram to confirm the diagnosis if
AVSD is suspected. A fetal echocardiogram is an ultrasound of the baby’s heart
which shows more detail than the routine prenatal ultrasound test. The fetal
echocardiogram can show problems with the structure of the heart and how well
the heart is working.
After the Baby is Born
During a physical
exam of an infant, a complete AVSD may be suspected. Using a stethoscope, a
doctor will often hear a heart murmur (an abnormal “whooshing” sound caused by
blood flowing through the abnormal hole). However, not all heart murmurs are
present at birth. Babies with a complete AVSD usually do show signs of problems
within the first few weeks after birth. When symptoms do occur, they may
include
- Breathing problems
- Pounding heart
- Weak pulse
- Ashen or bluish skin color
- Poor feeding, slow weight
gain
- Tiring easily
- Swelling of the legs or
belly
For partial AVSDs,
if the holes between the chambers of the heart are not large, the signs and
symptoms may not occur in the newborn or infancy periods. In these cases,
people with a partial AVSD might not be diagnosed for years.
Symptoms which might
indicate that a child’s complete AVSD or partial AVSD is getting worse include
- Arrhythmia, an abnormal
heart rhythm. An arrhythmia can cause the heart to beat too fast, too
slow, or erratically. When the heart does not beat properly, it can’t pump
blood effectively.
- Congestive heart failure,
when the heart cannot pump enough blood and oxygen to meet the needs of
the body.
- Pulmonary hypertension, a
type of high blood pressure that affects the arteries in the lungs and the
right side of the heart.
The healthcare
provider can request one or more tests to confirm the diagnosis of AVSD. The
most common test is an echocardiogram. This is an ultrasound of the heart that
can show problems with the structure of the heart, like holes between the
chambers of the right and left side of the heart, and any irregular blood flow.
An electrocardiogram (EKG), which measures the electrical activity of the
heart, chest x-rays, and other medical tests may also be used to make the
diagnosis. Because many babies with Down syndrome have an AVSD, all infants
with Down syndrome should have an echocardiogram to look for an AVSD or other
heart defects.
Treatments
All AVSDs, both
partial and complete types, usually require surgery. During surgery, any holes
in the chambers are closed using patches. If the mitral valve does not close
completely, it is repaired or replaced. For a complete AVSD, the common valve
is separated into two distinct valves – one on the right side and one on the
left side.
The age at which
surgery is done depends on the child’s health and the specific structure of the
AVSD. If possible, surgery should be done before there is permanent damage to
the lungs from too much blood being pumped to the lungs. Medication may be used
to treat congestive heart failure, but it is only a short term measure until
the infant is strong enough for surgery.
Infants who have
surgical repairs for AVSD are not cured; they might have lifelong
complications. The most common of these complications is a leaky mitral valve.
This is when the mitral valve does not close all the way so that it allows
blood to flow backwards through the valve. A leaky mitral valve can cause the
heart to work harder to get enough blood to the rest of the body; a leaky
mitral valve might have to be surgically repaired. A child or adult with an
AVSD will need regular follow-up visits with a cardiologist (a heart doctor) to
monitor his or her progress, avoid complications, and check for other health
conditions that might develop as the child gets older. With proper treatment,
most babies with AVSD grow up to lead healthy, productive lives.
Reference
Congenital Heart Defect
(CHDs) November 17, 2020. Centers for Disease Control and Prevention (CDC). Retrieved from: https://www.cdc.gov/ncbddd/heartdefects/avsd.html