writing references in APA format - របៀបធ្វើឯកសារយោងតាមបែប APA Style


 

របៀបធ្វើឯកសារយោងតាមបែប APA Style

ឯកសារយោងដកស្រង់ចេញពីសៀវភៅ

1.     ឯកសារយោងដកស្រង់ពីសៀវភៅដែលមានអ្នកនិពន្ធតែម្នាក់

ទម្រង់៖

ឈ្មោះត្រកូលពេញរបស់អ្នកនិពន្ធ, អក្សរកាត់ដំបូងរបស់ឈ្មោះអ្នកនិពន្ធ. (ឆ្នាំបោះពុម្ព). ចំណងជើងសៀវភៅ. ទីកន្លែងបោះពុម្ព: ឈ្មោះរោងពុម្ព.

Last name author, A. (Year of publication). Title of work. Location: Publisher.

Example:

Wilkinson, J, M. (2011). Nursing Process and Critical Thinking, Fifth Edition. The United States of America: Pearson.

2.    ឯកសារយោងដកស្រង់ចេញពីសៀវភៅដែលមានអ្នកនិពន្ធ២នាក់

ទម្រង់៖

ឈ្មោះត្រកូលពេញរបស់អ្នកនិពន្ធទី១, អក្សរកាត់ដំបូងរបស់ឈ្មោះអ្នកនិពន្ធទី១., & ឈ្មោះត្រកូលពេញរបស់អ្នកនិពន្ធទី២, អក្សរកាត់ដំបូងរបស់ឈ្មោះអ្នកនិពន្ធទី២. (ឆ្នាំបោះពុម្ព). ចំណងជើងសៀវភៅ. ទីកន្លែងបោះពុម្ព: ឈ្មោះរោងពុម្ព.

Last name author 1, A., & last name author 2, B. (Year of Publication). Title of work. Location: Publisher.

Example:

Samuels, M., & Wieteska, S. (2017). Advanced Paediatric Life Support: A Practical Approach To Emergencies. Australia and New Zealand: Wiley Blackwell.

 

 

ឯកសារយោងដកស្រង់ចេញពីអត្ថបទស្រាវជ្រាវ

ឈ្មោះត្រកូលពេញរបស់អ្នកនិពន្ធទី១, អក្សរកាត់ដំបូងរបស់ឈ្មោះអ្នកនិពន្ធទី១., ឈ្មោះត្រកូលពេញរបស់អ្នកនិពន្ធទី២, អក្សរកាត់ដំបូងរបស់ឈ្មោះអ្នកនិពន្ធទី២., ឈ្មោះពេញរបស់អ្នកនិពន្ធទី៣, អក្សរកាត់ដំបូងរបស់ឈ្មោះអ្នកនិពន្ធទី៣., ឈ្មោះពេញរបស់អ្នកនិពន្ធទី៤, អក្សរកាត់ដំបូងរបស់ឈ្មោះអ្នកនិពន្ធទី៤., & ឈ្មោះពេញរបស់អ្នកនិពន្ធទី៥, អក្សរកាត់ដំបូងរបស់ឈ្មោះអ្នកនិពន្ធទី៥. (ឆ្នាំបោះពុម្ព). ចំណងជើងអត្ថបទស្រាវជ្រាវ. ឈ្មោះអត្ថបទស្រាវជ្រាវចេញផ្សាយ, វ៉ុល(លេខចេញផ្សាយ), ទំព័រ. Doi:nnnnn

 Last name author 1, A., Last name author 2, B., Last name author 3, C., Last name author 4, D., & Last name author 5, E.  (Year of Publication). Title of article. Title of journal, volume (issue), pages. Doi:nnnnn

Example:

Wagura, P., Wasunna, A., Laving, A., Wamalwa, D., & Nganga, P. (2018). Prevalence and factors associated with preterm birth at kenyatta national hospital. BMC Pregnancy and Childbirth, 18(10), 107. Doi: org/10.1186/s12884-018-1740-2

 

ឯកសារយោងដកស្រង់ចេញពី Website

Last name author, A. (Year of creation). Title of work. Retrieved from Name of Website: http://nnnnnnn

ឈ្មោះត្រកូលពេញរបស់អ្នកនិពន្ធ, អក្សរកាត់ដំបូងរបស់ឈ្មោះអ្នកនិពន្ធ. (ឆ្នាំបង្កើតអត្ថបទ). ចំណងជើងអត្ថបទ ដកស្រង់ចេញពីឈ្មោះ Website: http://nnnnnnn

Example:

Vichaksas. (2021). Dobutamine. Retrieved from Vichaksas Website: https://www.vichaksas.com/2021/05/dobutamine.html


សូមអានបន្ថែមទាក់ទងនឹងការសរសេរឯកសារយោងតាមរយៈតណភ្ជាប់

APA-Referencing-Guide - របៀបសរសេរឯកសារយោងតមាទម្រង់ APA ~ vichaksas

រៀបចំដោយ៖ ប៉ែន សុផានិត

ត្រួតពិនិត្យ៖

អក្ខរាវិរុទ្ធ៖