ការដាក់សុងក្រពះ (Nasogastric insertion)
និយមន័យ
ការដាក់បំពង់សុងក្រពះ គឺជាការដាក់បញ្ចូលនូវបំពង់សុងចូលតាមមាត់រហូតដល់ទៅក្នុងក្រពះ។
គោលបំណងនៃការដាក់បំពង់សុងក្រពះ
- ដើម្បីបន្ថយសម្ពាធក្នុងក្រពះ និងពោះវៀនតូច
- ដើម្បីបញ្ចេញឈាម ទឹកក្រពះ សារធាតុពុល និងថ្នាំផ្សេងៗ
- ដើម្បីតាមដានការហូរឈាមពីក្រពះ និងព្យាបាលបំពង់អាហារ
- ដើម្បីបញ្ចូលថ្នាំ ជាតិទឹក និងផ្តល់អាហារ
- ដើម្បីយកសំណាកវិភាគទឹកក្រពះ
ទំហំបំពង់ទុយោសុងក្រពះ
របៀបនៃការវាស់
ការវាស់ប្រវែងសម្រាប់ស៊កបញ្ចូលសុងបែងចែកជាពីរ៖
- ក្មេងធំជាងមួយឆ្នាំ ̵ មនុស្សពេញវ័យ៖ វាស់ពីខ្ទង់ច្រមុះ ទៅទងត្រចៀកហើយបន្តពីទងត្រចៀកទៅចុងឆ្អឹងសន្ទះទ្រូងបន្ទាប់មកបិតបង់ស្អិតចំណាំ ឬគូសចំណាំ។
- ក្មេងតូចជាងមួយឆ្នាំ៖ វាស់ពីខ្ទង់ច្រមុះទៅទងត្រចៀក ហើយបន្តពីទងត្រចៀកទៅចំនុចកណ្តាលរវាងផ្ចិត និងចុងខាងក្រោមឆ្អឹងសន្ទះទ្រូង រួចគូស ឬបិទបង់ស្អិតចំណាំ។
សម្ភារសម្រាប់ដាក់សុងក្រពះ
- សុងច្រមុះ ក្រពះទំហំសមស្រប
- ស្រោមដៃស្អាត
- ទឹករំអិល
- ស៊ឺរាំង
- ក្រដាសជូត
- ចានគ្រប់សណ្តែក
- ថង់សម្រាប់ត្រងទឹកក្រពះ
- កែវមានទឹក
- ស្តេតូស្កុប
- កន្សែងពោះគោ
ទម្រង់ការការស៊កបញ្ចូលសុងក្រពះ
1. ប្រមូលពត៌មានទាក់ទងទៅនឹងមុខងារប្រព័ន្ធរំលាយអាហារ
2. ពិនិត្យ និងផ្ទៀងផ្ទាត់វេជ្ជបញ្ជា
3. ពន្យល់អ្នកជំងឺ និងក្រុមគ្រួសារពីទម្រង់ការដែលនឹងធ្វើទៅលើអ្នកជំងឺ
4. រៀបចំសម្ភារ នៅក្បែរគ្រែអ្នកជំងឺដើម្បីងាយស្រួលអនុវត្តន៍ទម្រង់ការ
5. ធ្វើការបិទបាំងអ្នកជំងឺ
6. លាងដៃ
7. រៀបចំស្ថានភាពអ្នកជំងឺ
· សម្រាប់ទារក ត្រូវដាក់ក្នុងស្ថានភាពដំណេកផ្ងារ
· ក្មេងតូចត្រូវដាក់ស្ថានភាពដំណេកផ្ងារដោយមានកល់កូនខ្នើយ ឬកន្សែងពោះគោនៅក្រោមស្មា ដើម្បីអោយក្បាលងើយបន្តិច
· កុមារធំ និងមនុស្សពេញវ័យ ដាក់ក្នុងស្ថានភាពពាក់កណ្តាលអង្គុយឬដេក ដោយភ្ងើយក្បាលទៅក្រោយបន្តិច។
8. ជ្រើសរើសទំហំសុងទៅតាមអាយុ និងភាពសមស្រប
9. កំណត់ពីប្រវែងដែលត្រូវស៊កសុងបញ្ចូលទៅតាមការវាស់ប្រវែងតាមអាយុសមស្រប
10. ដាក់កូនចានគ្រាប់សណ្តែកនៅក្បែរអ្នកជំងឺ
11. ក្រាលកន្សែងពោះគោលើទ្រូងអ្នកជំងឺ
12. លាបទឹករំអិលនៅផ្នែកខាងចុងនៃសុងអោយបានពី ៦ទៅ១០សង់ទីម៉ែត
13. ពាក់ស្រោមដៃស្អាត
14. ស៊កសុងចូលថ្នមៗចូលទៅក្នុងរន្ធច្រមុះ
15. ប្រាប់អោយអ្នកជំងឺលេបនៅពេលចុងសុងចូលដល់បំពង់ក ចំពោះអ្នកជំងឺជាកុមារធំ
16. កុំព្យាយាមស៊កសុងបញ្ចូលបើសិនជាវាស្ទះ ត្រូវដកសុងចេញវិញភ្លាមបើមានសញ្ញាវិបត្តិផ្លូវដង្ហើម
17. ស៊កបញ្ចូលសុងរហូតដល់កន្លែងចំណាំ
18. ធ្វើតេស្តដើម្បីបញ្ជាក់ថាសុងចូលដល់ក្នុងក្រពះឬអត់
· ស្តាប់ដោយដាក់ស្តេតូស្កុបនៅលើតំបន់ក្រពះហើយបាញ់ខ្យល់បញ្ចូលពី២ ទៅ៥មីលីលីត្រ សម្រាប់ទារក និង បាញ់ខ្យល់ ៣០មីលីលីត្រសម្រាប់មនុស្សធំ។
· បឺតទឹកក្រពះដោយស៊ឺរាំង ធ្វើការពិនិត្យមើលពីលក្ខណៈទឹកក្រពះដែលបានបូម និងធ្វើតេស្ត pH បើកម្រិត pH ស្ថិតនៅស្មើ ៥ ឬតិចជាងបញ្ចាក់ថាអាស៊ីតមានន័យថាសុងបានចូលដល់ក្នុងក្រពះ។ តែបើ pH ធំជាង៥ បញ្ជាក់ថាចុងសុងស្ថិតនៅក្នុងបំពង់ខ្យល់ បំពង់អាហារ នៅក្នុងពោះវៀន។ ក្នុងករណីដែលអ្នកជំងឺកំពុងប្រើថ្នាំបន្សាបជាតិអាស៊ីតឬមានការបំបៅជាបន្ត pH ក៏អាចកើនឡើងខ្ពស់ផងដែរ
· ក្នុងករណីដែលមិនអាចបញ្ជាក់ពីទីតាំងបាន យើងអាចពិភាក្សាជាមួយគ្រូពេទ្យដើម្បីសុំថតកាំរស្មីអ៊ិច។
19. បិតសុងដោយបង់ស្អិតភ្ជាប់ទៅនឹងច្រមុះ ឬមុខអ្នកជំងឺ
របៀបបិតបង់ស្អិត៖
20. ដោះស្រោមដៃចេញ រួចលាងដៃ
21. កត់ត្រាពត៌មានចូលក្នុងសំណុំលិខិតអ្នកជំងឺដូចជា កាលបរិច្ឆេទ ទំហំសុង ការឆ្លើយតប ឬការទ្រាំទ្ររបស់អ្នកជំងឺទៅនឹងការស៊កសុង។
ចំណាំ
· ត្រូវផ្លាស់ប្តូរសុងរៀងរាល់ ៣ទៅ៧ថ្ងៃម្តង
· ដើម្បីជៀសវាងការរលាកច្រមុះ ត្រូវប្តូរសុងពីច្រមុះម្ខាងទៅម្ខាងទៀតពេលប្តូរសុងលើកក្រោយ
ត្រូវធ្វើតេស្តដើម្បីបញ្ជាក់ពីទីតាំងរបស់សុង រៀងរាល់មុនពេលផ្តល់ចំណីអាហារតាមសុងច្រមុះក្រពះ។
Reference
Vicky, R. B., & Cindy, S. G. (2012). Pediatric Nursing Procedures (3rd ed.). Fullerton, CA: Lippincott. (pp: 272-275)
ការរៀបចំអត្ថបទ
- រៀបរៀងដោយៈ ថៃ ឆៃអ៊ីម
- ត្រួតពិនិត្យដោយៈ ស៊ិនកេត រ៉ាណែត
- អក្ខរាវិរុទ្ធៈ