ជំងឺបេះដូងចំហរថតខាងលើ
ជំងឺបេះដូងចំហរថតខាងលើ
ជាជំងឺបេះដូងមិនធម្មតាពីកំណើតមួយប្រភេទ ដែលមានប្រហោងនៅជញ្ជាំងដែលខ័ណ្ឌចែកថតខាងលើនៃបេះដូង។
ប្រហោងនេះ អាចមានទំហំខុសគ្នា ហើយអាចបិទទៅវិញដោយខ្លួនឯង ឬខ្លះត្រូវការការវះកាត់។
នៅពេលដែលបេះដូងទារកកំពុងលូតលាស់ក្នុងអំឡុងពេលមានផ្ទៃពោះ
មានប្រហោងជាច្រើនបានកើតឡើងជាធម្មតានៅលើជញ្ជាំងខ័ណ្ឌចែកថតខាងលើនៃបេះដូង។
ប៉ុន្តែប្រហោងនោះ វានឹងបិទនៅក្នុងអំឡុងពេលមានផ្ទៃពោះ ឬក្រោយពេលសម្រាលភ្លាមៗ។
ប្រសិនបើប្រហោងណាមួយនៃថតខាងលើមិនបិទវិញនោះ
ប្រហោងនោះ ត្រូវបានគេហៅថា ជំងឺបេះដូងចំហរថតខាងលើ។
ប្រហោងនោះ ធ្វើឲ្យបង្កើននូវបរិមាណឈាមដែលហូរឆ្លងកាត់សួត និងប្រើពេលយូរ
ដែលធ្វើឲ្យមានការខូចខាតសរសៃឈាមនៅក្នុងសួត។ ការខូចខាតសរសៃឈាមនៅក្នុងសួត
អាចធ្វើឲ្យមានបញ្ហាជាច្រើន នៅពេលធំពេញវ័យ ដូចជា ការកើនឡើងសម្ពាធឈាមនៅនឹងសូត និង ខ្សោយបេះដូង។
មានបញ្ហាជាច្រើនផ្សេងទៀត ដូចជា ចង្វាក់បេះដូងមិនធម្មតា និងកើនឡើងនូវការប្រឈមមុខនៃ
ស្រ្តូក។
មូលហេតុនិងកត្តាប្រឈម
ក្នុងចំនោមទារកដែលមានជំងឺបេះដូងចំហរថតខាងលើ
ភាគច្រើនមិនមានមូលហេតុច្បាស់លាស់ទេ។ ទារកខ្លះមានបញ្ហាបេះដូងមិនធម្មតា
ដោយសារមានការប្រែប្រួល ហ្សែនឬក្រូម៉ូស្យូម
របស់ពួកគេ។ ជំងឺបេះដូងមិនធម្មតាពីកំណើតប្រភេទនេះ អាចដោយសារមានការរួមផ្សំមិនធម្មតានៃហ្សែន
និងកត្តាប្រឈមផ្សេងទៀត ដូចជាម្តាយបានប៉ះពាល់ជាមួយបរិយាកាសខាងក្រៅ ឬម្តាយបានញាំ
ឬផឹក ឬមកពីថ្នាំដែលម្តាយបានប្រើប្រាស់។
ជំងឺបេះដូងចំហរថតខាងលើ គឺកើតឡើងនៅពេលសម្រាល
ប៉ុន្តែមានទារកជាច្រើនមិនមានសញ្ញានិងរោគសញ្ញាអ្វីទាំងអស់។ សញ្ញានិងរោគសញ្ញានៃជំងឺបេះដូងចំហរថតខាងលើ
ដែលមានប្រហោងធំ ឬមិនបានព្យាបាល អាចមានដូចខាងក្រោម៖
·
ការបង្ករោគតាមផ្លូវដង្ហើម
ឬ នៅនឹងសួត
·
ពិបាកដកដង្ហើម
·
អស់កម្លាំងពេលបៅ
(ទារក)
·
ដកដង្ហើមខ្លីៗ
នៅពេលធ្វើសកម្មភាព ឬធ្វើលំហាត់ប្រាណ
·
ចង្វាក់បេះដូងមិនធម្មតា
ឬមានអារម្មណ៍ថាបេះដូងលោតញាប់
·
សំលេងបេះដូងមិនធម្មតា
ឬសំលេងដូចគេហួច ដែលអាចស្តាប់លឺដោយស្តេតូស្កុប
·
ហើមជើង ប្រអប់ជើង
ឬ តំបន់ក្រពះ
·
ស្រ្តូក
បុគ្គលិកសុខាភិបាល ត្រូវធ្វើតេស្តជាច្រើន
ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ។ តេស្តដែលពេញនិយមជាងគេ គឺ ការធ្វើអេកូសាស្ត្របេះដូង។
ការព្យាបាល
ការព្យាបាលជំងឺបេះដូងចំហរថតខាងលើ
អាស្រ័យលើការធ្វើរោគវិនិច្ឆ័យ, មានសញ្ញាច្រើន ឬមានរោគសញ្ញាធ្ងន់ធ្ងរណាមួយ,
ទំហំនៃប្រហោងនោះ និងវត្តមាននៃស្ថានភាពជំងឺផ្សេងទៀត។ ដើម្បីបិទផ្ជិតប្រហោងនោះ
ជួនកាលត្រូវការការវះកាត់ ប៉ុន្តែពេលខ្លះក៏ត្រូវការត្រឹមតែការប្រើប្រាស់ថ្នាំ
ដើម្បីជួយព្យាបាលរោគសញ្ញាតែប៉ុណ្ណោះ។ ពុំមានថ្នាំណាមួយដែលអាចបិទប្រហោងនោះទេ។
ប្រសិនបើកុមារ ត្រូវបានរករោគវិនិច្ឆ័យឃើញថា
មានជំងឺបេះដូងចំហរថតខាងលើ បុគ្គលិកសុខាភិបាល ត្រូវធ្វើការតាមដានជំងឺមួយរយៈ ដើម្បីចង់ដឹងថា
ប្រហោងនោះនឹងបិទទៅវិញដោយខ្លួនឯងដែរឬទេ? ក្នុងអំឡុងពេលតាមដាននេះ បុគ្គលិកសុខាភិបាល
អាចត្រូវការព្យាបាលរោគសញ្ញាដោយប្រើថ្នាំ។ ទោះបីជា ប្រហោងនោះតូចឬធំ បុគ្គលិកសុខាភិបាលអាចសន្មតថាត្រូវធ្វើការវះកាត់បាន
ទោះជាមានរោគសញ្ញាតិចតួចក៏ដោយ ដើម្បីការពារបញ្ហានៅពេលក្រោយ។
ចំពោះមនុស្សពេញវ័យដែលមានរោគសញ្ញាច្រើន និងធ្ងន់ធ្ងរ ចាំបាច់ត្រូវតែធ្វើវះកាត់បិទប្រហោងនោះ។
ការវះកាត់បិទប្រហោងនោះ អាចធ្វើដោយការដាក់បំពង់តូចៗ នៅក្នុងបេះដូង ឬ
ការវះកាត់ដោយបើកបេះដូង។ បន្ទាប់ពីធ្វើការវះកាត់រួច ការណាត់ជួបដើម្បីតាមដានបន្ត
ត្រូវបានធ្វើឡើង ទៅតាមទំហំនៃប្រហោង, អាយុរបស់អ្នកជំងឺ និងពិនិត្យមើលថាតើ
អ្នកជំងឺមានបញ្ហាអ្វីផ្សេងទៀតដែរឬទេ?
រៀបចំដោយ៖ ស៊ិនកេត រ៉ាណែត
ត្រួតពិនិត្យ៖
អក្ខរាវិរុទ្ធ៖
Atrial
Septal Defect (ASD)
An atrial septal defect is a birth defect of the heart in which there is a
hole in the wall (septum) that divides the upper chambers (atria) of the heart.
A hole can vary in size and may close on its own or may require surgery. An
atrial septal defect is one type of congenital heart defect. Congenital means
present at birth.
As a baby’s heart develops during pregnancy, there are normally several
openings in the wall dividing the upper chambers of the heart (atria). These
usually close during pregnancy or shortly after birth.
If one of these openings does not close, a hole is left, and it is called
an atrial septal defect. The hole increases the amount of blood that flows
through the lungs and over time, it may cause damage to the blood vessels in
the lungs. Damage to the blood vessels in the lungs may cause problems in
adulthood, such as high blood pressure in the lungs and heart failure. Other
problems may include abnormal heartbeat, and increased risk of stroke.
Causes and Risk Factors
The causes of heart
defects such as atrial septal defect among most babies are unknown. Some babies
have heart defects because of changes in their genes or chromosomes.
These types of heart defects also are thought to be caused by a combination of
genes and other risk factors, such as things the mother comes in contact with
in the environment or what the mother eats or drinks or the medicines the
mother uses.
An atrial septal
defect is present at birth, but many babies do not have any signs or symptoms.
Signs and symptoms of a large or untreated atrial septal defect may include the
following:
- Frequent respiratory or
lung infections
- Difficulty breathing
- Tiring when feeding
(infants)
- Shortness of breath when
being active or exercising
- Skipped heartbeats or a
sense of feeling the heartbeat
- A heart murmur, or a
whooshing sound that can be heard with a stethoscope
- Swelling of legs, feet, or
stomach area
- Stroke
The health care provider might request one or more tests to
confirm the diagnosis. The most common test is an echocardiogram which is an ultrasound of the heart.
Treatments
Treatment for an
atrial septal defect depends on the age of diagnosis, the number of or
seriousness of symptoms, size of the hole, and presence of other conditions.
Sometimes surgery is needed to repair the hole. Sometimes medications are
prescribed to help treat symptoms. There are no known medications that can
repair the hole.
If a child is
diagnosed with an atrial septal defect, the health care provider may want to
monitor it for a while to see if the hole closes on its own. During this period
of time, the health care provider might treat symptoms with medicine. A health
care provider may recommend the atrial septal defect be closed for a child with
a large atrial septal defect, even if there are few symptoms, to prevent
problems later in life. Closure may also be recommended for an adult who has
many or severe symptoms. Closure of the hole may be done during cardiac
catheterization or open-heart surgery. After these
procedures, follow-up care will depend on the size of the defect, person’s age,
and whether the person has other birth defects.
Reference
Congenital Heart Defect
(CHDs) November 17, 2020. Centers for Disease Control and Prevention (CDC). Retrieved from: https://www.cdc.gov/ncbddd/heartdefects/atrialseptaldefect.html