ការគណនាការផ្តល់ថ្នាំតាម ទ្រូស ក្នុងករណីចាំបាច់
និងគ្មានស៊ឺរាំងអេឡិចត្រូនិក
(អត្ថបទនេះបង្ហាញតែការគណនាប៉ុណ្ណោះ)
ដើម្បីប្រើប្រាស់ថ្នាំដែលមានកម្រិតប្រើប្រាស់គិត ជា mcg/kg/min យើងត្រូវប្រើប្រាស់វិធីសាស្ត្រមេគុណ 6 ដើម្បីគណនា។ ល្បឿនបង្ហូរដែលផ្តល់អាចមាន 0.5 ml/h, 1 ml/h , 5 ml/h ជាដើម។
ល្បឿនបង្ហូរអាចធ្វើបានតាមស៊ឺរាំងអេឡិចត្រូនិកប៉ុណ្ណោះ
ព្រោះល្បឿនបង្ហូរនេះមានកម្រិតទាបពេក។ ប្រសិនបើយើងចង់ផ្តល់ថ្នាំដែលមានកម្រិតប្រើប្រាស់គិត
ជា mcg/kg/min
ទាល់តែកម្រិតនៃការបង្ហូរខ្ពស់ជាងនេះទើបអាចប្រើប្រាស់បាន។ ឧទាហរណ៍ 30 ml/h ជាដើម។ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីការលាយថ្នាំដែលមានកម្រិតប្រើប្រាស់គិត
ជា mcg/kg/min
ដាក់ក្នុងដបសេរ៉ូម 500 ml
ហើយប្រើទ្រូសធម្មតា
ឬ ទ្រូសតំណក់តូច(Burette)។
រូបមន្ត
ឧទាហរណ៍ទី ១
អ្នកជំងឺម្នាក់មានទម្ងន់
55 kg។
គាត់ត្រូវបានវេជ្ជបណ្ឌិតផ្តល់ថ្នាំ Dopamine ក្នុងកម្រិត 10 mcg/kg/min ក្នុងកម្រិតល្បឿនបង្ហូរ 30 ml/h។ គេដឹងថាកំហាប់ Dopamine គឺ 40mg/1ml។
ចូរបង្ហាញពីរបៀបលាយ។
ចម្លើយ
ការគណនា
-
អត្រាផ្តល់ 10 mcg/kg/min
= 30 ml/h
-
ការគណនា 6 x 10 x 55 mg = 30 x 100
ml
-
លទ្ធផល គឺ 3300mg
= 3000 ml
-
មានន័យថាយក Dopamine 3300mg លាយជាមួយសូលុយស្យុងដែលត្រូវនឹងវាឱ្យបានចំណុះ 3000 ml
ការសម្រួលការលាយ
(ព្រោះយើងចង់លាយក្នុងដបសេរ៉ូម 500
ml)
-
ប្រើច្បាប់សមាមាត្រ
-
សូលុយស្យុង 3000
ml ត្រូវប្រើ Dopamine 3300mg
-
បើសូលុយស្យុង 500
ml ត្រូវប្រើ Dopamine ប៉ុន្មាន mg?
គេបាន Dopamine ដែលត្រូវការគឺ (500 x 3300)/3000 = 550mg
ការបូម
-
ត្រូវមើលពីកំហាប់របស់ថ្នាំដែលសរសេរនៅលើដប
ឬអំពូល(40mg/1ml)
-
ថ្នាំដែលត្រូវបូមគឺ (550/40)x1 = 13.75 ml
ដូចនេះ
-
ត្រូវបូមថ្នាំ Dopamine 13.75 ml
-
លាយជាមួយសូលុយស្យុងដែលត្រូវនឹងវាគឺ 500 - 13.75 = 486.25 ml
-
ដើម្បីបានចំណុះសរុប 500ml
ការផ្តល់ទៅអ្នកជំងឺ
-
ដូចនេះ បើផ្តល់តាមវេជ្ជបញ្ជាគឺ
10 mcg/kg/min = 30 ml/h
ការរាប់តំណក់សេរ៉ូម
ទ្រូសធម្មតា
-
ប្រសិនបើយើងប្រើ ទ្រូសធម្មតាដែលមានកត្តាតំណក់ 20 តំណក់/ម.ល
-
នោះចំនួនតំណក់ក្នុង 1 នាទីគឺ 30/3 = 10 តំណក់/នាទី (អាចមើលបន្ថែម
នៅក្នុងវីដេអូ ដែលបានបង្ហាញពីរបៀបគណនា។)
ការរាប់តំណក់សេរ៉ូមដែលមានកត្តាតំណក់តូច
(Burette)
-
ប្រសិនបើយើងប្រើ ទ្រូសសេរ៉ូមដែលមានកត្តាតំណក់តូច (កត្តាតំណក់ 60តំណក់/ម.ល)
-
នោះចំនួនតំណក់ក្នុង 1 នាទីគឺ = 30 តំណក់/នាទី
ឧទាហរណ៍ទី ២
អ្នកជំងឺម្នាក់មានទម្ងន់
70 kg។
គាត់ត្រូវបានវេជ្ជបណ្ឌិតផ្តល់ថ្នាំ Dopamine ក្នុងកម្រិត 15 mcg/kg/min ក្នុងកម្រិតល្បឿនបង្ហូរ 60 ml/h។ គេដឹងថាកំហាប់ Dopamine គឺ 40mg/1ml។
ចូរបង្ហាញពីរបៀបនៃការលាយ និងការផ្តល់សម្រាប់អ្នកជំងឺ។
ចម្លើយ
ការគណនា
-
អត្រាផ្តល់ 15 mcg/kg/min
= 60 ml/h
-
ការគណនា 6 x 15 x 70 mg = 60 x 100
ml
-
លទ្ធផល គឺ 6300mg
= 6000 ml
-
មានន័យថាយក Dopamine 6300mg លាយជាមួយសូលុយស្យុងដែលត្រូវនឹងវាឱ្យបានចំណុះ 6000 ml
ការសម្រួលការលាយ
(ព្រោះយើងចង់លាយក្នុងដបសេរ៉ូម 500
ml)
-
ប្រើច្បាប់សមាមាត្រ
-
សូលុយស្យុង 6000
ml ត្រូវប្រើ Dopamine 6300mg
-
បើសូលុយស្យុង 500
ml ត្រូវប្រើ Dopamine ប៉ុន្មាន mg?
គេបាន Dopamine ដែលត្រូវការគឺ (500 x 6300)/6000 = 525mg
ការបូម
-
ត្រូវមើលពីកំហាប់របស់ថ្នាំដែលសរសេរនៅលើដប
ឬអំពូល(40mg/1ml)
-
ថ្នាំដែលត្រូវបូមគឺ (525/40)x1 = 13.125 ml
ដូចនេះ
-
ត្រូវបូមថ្នាំ Dopamine 13.125 ml
-
លាយជាមួយសូលុយស្យុងដែលត្រូវនឹងវាគឺ 500 - 13.125 = 486.875 ml
-
ដើម្បីបានចំណុះសរុប 500ml
ការផ្តល់ទៅអ្នកជំងឺ
-
ដូចនេះ បើផ្តល់តាមវេជ្ជបញ្ជាគឺ
15 mcg/kg/min = 60 ml/h
ការរាប់តំណក់សេរ៉ូម
ទ្រូសធម្មតា
-
ប្រសិនបើយើងប្រើ ទ្រូសធម្មតាដែលមានកត្តាតំណក់ 20 តំណក់/ម.ល
-
នោះចំនួនតំណក់ក្នុង 1 នាទីគឺ 60/3 = 20 តំណក់/នាទី
ការរាប់តំណក់សេរ៉ូមដែលមានកត្តាតំណក់តូច
(Burette)
-
ប្រសិនបើយើងប្រើ ទ្រូសសេរ៉ូមដែលមានកត្តាតំណក់តូច (កត្តាតំណក់ 60
តំណក់/ម.ល)
-
នោះចំនួនតំណក់ក្នុង 1 នាទីគឺ = 60 តំណក់/នាទី
បញ្ជាក់៖
-
ករណីដែលផ្តល់តាម ទ្រូស ជាករណីចាំបាច់
និងគ្មានស៊ឺរាំងអេឡិចត្រូនិកប៉ុណ្ណោះ
-
គួរផ្តល់តាមសរសៃវ៉ែនដែលធំ ប្រើម្ចុលដែលមានទំហំមុខកាត់ធំ
-
ធានាការពារ ការច្បត់ដែលធ្វើឱ្យសេរ៉ូមមិនស្រក់
(ជាពិសេសកុមារ)
-
ឧស្សាហ៍ផ្ទៀងផ្ទាត់តំណក់សេរ៉ូមឡើងវិញ
(ព្រោះបើតំណក់មិនត្រឹមត្រូវ កម្រិតដែលផ្តល់ក៏មិនត្រឹមត្រូវដែរ
វាអាចប៉ះពាល់ដល់អ្នកជំងឺ)
-
ការគណនានេះមិនមែនសម្រាប់តែ Dopamine ទេ តែសម្រាប់ថ្នាំដែលមានកម្រិតប្រើប្រាស់គិតជា
mcg/kg/min។
ប្រភេទទ្រូស (ខ្សែទុយោបង្ហូរសេរ៉ូម)
ខ្សែសេរ៉ូមដែលកត្តាតំណក់ 20 តំណក់ / ម.ល
លំហាត់អនុវត្តន៍ទី ១
អ្នកជំងឺម្នាក់មានទម្ងន់
40 kg។
គាត់ត្រូវបានវេជ្ជបណ្ឌិតផ្តល់ថ្នាំ Dopamine ក្នុងកម្រិត 7.5 mcg/kg/min ក្នុងកម្រិតល្បឿនបង្ហូរ 30 ml/h។ គេដឹងថាកំហាប់ Dopamine គឺ 40mg/1ml។
ក. ចូរបង្ហាញពីរបៀបនៃការលាយ និងការផ្តល់សម្រាប់អ្នកជំងឺដោយប្រើទ្រូសដែលមានកត្តាតំណក់
20 តំណក់/ម.ល
ខ. វេជ្ជបណ្ឌិតចង់តម្លើងកម្រិតថ្នាំ ដល់ 10 mcg/kg/min ។តើអ្នកត្រូវផ្តល់ចំនួនប៉ុន្មានតំណក់/នាទី?
លំហាត់អនុវត្តន៍ទី ២
អ្នកជំងឺម្នាក់មានទម្ងន់
65 kg។
គាត់ត្រូវបានវេជ្ជបណ្ឌិតផ្តល់ថ្នាំ Dopamine ក្នុងកម្រិត 10 mcg/kg/min ក្នុងកម្រិតល្បឿនបង្ហូរ 60 ml/h។ គេដឹងថាកំហាប់ Dopamine គឺ 40mg/1ml។
ក. ចូរបង្ហាញពីរបៀបនៃការលាយ
និងការផ្តល់សម្រាប់អ្នកជំងឺដោយប្រើទ្រួសដែលមានកត្តាតំណក់ 20 តំណក់/ម.ល
ខ. បន្ទាប់ពីអ្នកបានលាយថ្នាំរួច វេជ្ជបណ្ឌិតចង់ប្តូរកម្រិតនៃការប្រើប្រាស់
និងការផ្តល់ថ្មីគឺ 15
mcg/kg/min ក្នុងកម្រិតល្បឿនបង្ហូរ
50 ml/h ។
តើអ្នកត្រូវយកសូលុយស្យុងដែលបានលាយរួចនេះទៅ
រៀបចំដូចម្តេចខ្លះដើម្បីបានកម្រិតនៃការផ្តល់ដូចខាងលើ? (មិនចង់ចោលថ្នាំដែលលាយរួច
នាំឱ្យខាតថ្នាំ)
ការរៀបចំអត្ថបទ
-
រៀបរៀងដោយ៖ ហាក់ យូម៉ុង
-
អ្នកត្រួតពិនិត្យ ៖ ស៊ិនកេត រ៉ាណែត, សាត សំជ្ញាន, ប៉ែន សុផានិត,
វេជ្ជបណ្ឌិត អៀង ហាប់ស្រេង
- អក្ខរាវិរុទ្ធ៖ ចាន់តាណា, សុដាលីន, លីកា