បេះដូង
របៀបដែលបេះដូងធ្វើការ
បេះដូង គឺជាសរីរាង្គមួយ ដែលមានទំហំប៉ុន កណ្តាប់ដៃ។ វាត្រូវបានបង្កើតឡើងដោយសាច់ដុំ
និងមានតួនាទីបញ្ជូនឈាមស្រោចស្រពរាង្គកាយ។ ឈាម ត្រូវបានបញ្ជូនទៅកាន់រាង្គកាយ តាមរយៈសរសៃឈាម
ឬបំពង់ ដែលគេហៅថា សរសៃអាកទែរ និងសរសៃវ៉ែន។ ដំណើរការនៃការផ្លាស់ប្តូរឈាមនៅក្នុងរាង្គកាយ
ហៅថា ចលនាឈាមរត់។ បេះដូង និងសរសៃឈាមជាច្រើន បង្កើតបានជា ប្រព័ន្ធបេះដូងសរសៃឈាម។
រចនាសម្ព័ន្ធបេះដូង
បេះដូងមានបួនថត (ថតខាងលើ ២ និងថតខាងក្រោម ២)
ដែលខ័ណ្ឌចែកពីគ្នាដោយជញ្ជាំងមួយរវាងថតខាងលើ ទាំង២ និងជញ្ជាំងមួយផ្សេងទៀត ខ័ណ្ឌចែកថតខាងក្រោមទាំង
២។ សរសៃអាកទែរ និងសរសៃវ៉ែនជាអ្នកនាំឈាមចូលទៅកាន់បេះដូង និងចេញពីបេះដូងមកវិញ។ សរសៃអាកទែរ
នាំឈាមចេញពីបេះដូង ទៅកាន់សរីរាង្គ ហើយសរសៃវ៉ែន
ជាអ្នកនាំឈាមពីសរីរាង្គមកកាន់បេះដូងវិញ។ លំហូរឈាមដែលឆ្លងកាត់សរសៃឈាម
និងថតទាំងបួននៃបេះដូង ត្រូវបានគ្រប់គ្រងបានយ៉ាងល្អ ដោយសន្ទះបិទបើក។
លំហូរឈាមដែលឆ្លងកាត់បេះដូង
បេះដូងច្របាច់បញ្ជូនឈាមទៅកាន់គ្រប់ផ្នែកទាំងអស់នៃរាង្គកាយ។
ឈាមមានតួនាទីបញ្ជូនអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅកាន់រាង្គកាយ
ហើយប្រមូលមកវិញនូវឧស្ម័នកាបូនិក និងកាកសំណល់ផ្សេងៗ។
នៅពេលឈាមធ្វើដំណើរឆ្លងកាត់រាង្គកាយ អុកស៊ីសែនត្រូវបានប្រើប្រាស់ ដូចនេះឈាមបានក្លាយទៅជាឈាមដែលមានអុកស៊ីសែនតិចទៅៗ។
1.
ឈាមដែលគ្មានអុកស៊ីសែន បានត្រឡប់ពីរាង្គកាយ
ចូលក្នុងបេះដូងវិញ តាមរយៈ សរសៃ Superior Vena Cava (SVC) និង Inferior Vena Cava (IVC) ដែលជាសរសៃវ៉ែនធំ ២នេះ មានតួនាទីសំខាន់នាំឈាមចូលបេះដូងវិញ។
2.
ឈាមដែលគ្មានអុកស៊ីសែន បានចូលទៅក្នុង
Right Atrium (RA) ឬហៅថា ថតលើស្តាំនៃបេះដូង។
3.
ក្នុងថតលើស្តាំនោះ,
ឈាមបានធ្វើដំណើរដោយឆ្លងកាត់ Tricuspid Valve (TV) ទៅកាន់ Right Ventricle (RV) ឬហៅថាថតក្រោមស្តាំនៃបេះដូង។
4. Right Ventricle បានច្របាច់បញ្ជូនឈាមដែលគ្មានអុកស៊ីសែន តាមរយៈ Pulmonary Valve (PV) ទៅកាន់សរសៃអាកទែរ Main Pulmonary Artery (MPA)
5.
នៅ Main Pulmonary Artery, ឈាមធ្វើដំណើរដោយឆ្លងកាត់សរសៃអាកទែរសួតខាងស្តាំ
និងខាងឆ្វេង ទៅកាន់សួត។
6.
នៅក្នុងសួត អុកស៊ីសែនបានបន្សាយចូលក្នុងឈាម
ហើយឧស្ម័នកាបូនិកត្រូវបានទាញចេញពីក្នុងឈាម នៅក្នុងដំណើរការនៃការដកដង្ហើម។
បន្ទាប់ពីឈាមមានផ្ទុកអុកស៊ីសែន នៅក្នុងសួត ត្រូវបានហៅថា ឈាមដែលសំបូរអុកស៊ីសែន។
7.
ឈាមដែលសំបូរអុកស៊ីសែន បានហូរពីសួត
ចូលក្នុង Left
Atrium (LA) ឬហៅថា ថតលើឆ្វងនៃបេះដូង តាមរយៈសរសៃវ៉ែនសួត
(Pulmonary
Veins)ទាំង ៤។
8.
បន្ទាប់មក ឈាមដែលសំបូរអុកស៊ីសែន
បានហូរឆ្លងកាត់ Mitral
Valve (MV) ទៅកាន់ Left Ventricle (LV)
ឬហៅថា ថតក្រោមឆ្វេង។
9.
Left Ventricle បានច្របាច់បញ្ជូនឈាមដែលសំបូរអុកស៊ីសែន ដោយឆ្លងកាត់
Aortic Valve
(AoV) ទៅកាន់ Aorta (Ao) ដែលជាសរសៃអាកទែរធំ មានតួនាទីសំខាន់នាំឈាមដែលសំបូរអុកស៊ីសែន
ទៅកាន់រាង្គកាយ។
រៀបចំដោយ៖ ស៊ិនកេត រ៉ាណែត
ត្រួតពិនិត្យ៖
អក្ខរាវិរុទ្ធ៖
The Heart
How the Heart Works
The heart is an organ,
about the size of a fist. It is made of muscle and pumps blood through the
body. Blood is carried through the body in blood vessels, or tubes,
called arteries and veins. The process of
moving blood through the body is called circulation. Together,
the heart and vessels make up the cardiovascular system.
Structure of the
Heart
The heart has four chambers (two atria and two ventricles).
There is a wall (septum) between the two atria and another wall between
the two ventricles. Arteries and veins go into and out of the heart. Arteries
carry blood away from the heart and veins carry blood to the heart. The flow of
blood through the vessels and chambers of the heart is controlled by valves.
Blood Flow Through
the Heart
The heart pumps blood to all parts of the body. Blood provides oxygen and
nutrients to the body and removes carbon dioxide and wastes. As blood travels
through the body, oxygen is used up, and the blood becomes oxygen poor.
1.
Oxygen-poor blood returns from the body to the heart
through the superior vena cava (SVC) and inferior vena
cava (IVC), the two main veins that bring blood back to the heart.
2.
The oxygen-poor blood enters the right atrium (RA), or
the right upper chamber of the heart.
3.
From there, the blood flows through the tricuspid
valve (TV) into the right ventricle (RV), or the right lower chamber
of the heart.
4.
The right ventricle (RV) pumps oxygen-poor blood through
the pulmonary valve (PV) into the main pulmonary artery (MPA).
5.
From there, the blood flows through the right and left
pulmonary arteries into the lungs.
6.
In the lungs, oxygen is put into the blood and carbon
dioxide is taken out of the blood during the process of breathing. After the
blood gets oxygen in the lungs, it is called oxygen-rich blood.
7.
Oxygen-rich blood flows from the lungs back into the
left atrium (LA), or the left upper chamber of the heart, through four
pulmonary veins.
8.
Oxygen-rich blood then flows through the mitral
valve (MV) into the left ventricle (LV), or the left lower chamber.
9.
The left ventricle (LV) pumps the oxygen-rich blood
through the aortic valve (AoV) into the aorta (Ao),
the main artery that takes oxygen-rich blood out to the rest of the body.
Reference
Congenital
Heart Defect (CHDs) November 17, 2020. Centers for Disease Control and
Prevention (CDC). Retrieved from: https://www.cdc.gov/ncbddd/heartdefects/howtheheartworks.html