Milrinone


 

Mirilnone (Sanofi Aventis)

·         សម្រាប់ផ្តល់តាមសសៃ យ៉ាងយឺតៗ (ពី 20 ទៅ 30នាទី)

·         អាចលាយជាមួយ Glucose 5% ឬ  NSS 0.9% ឬ Ringer’s

·         កំណត់សម្គាល់

o   សម្រាប់ផ្តល់តាមសសៃជាប់ជាបន្ត (continuous infusion) គួរផ្តល់តាមស៊ឺរ៉ាំងអេឡិចត្រូនិច (Syringe Pump)

o   ត្រូវតាមដានកម្រិត ប៉ូតាស្យូម

·         កម្រិតផ្តល់ជាប់ជាបន្តគឺ​ 0.375-0.75 mcg/kg/min

·         កម្រិតខ្ពស់បំផុត 1.13 mg/kg/24hr

·         ការរៀបចំថ្នាំដើម្បីផ្តល់៖ យើងអាចប្រើវិធីសាស្រ្តមេគុណ ៦ ដើម្បីលាយ។

o   យក 0.6 x ទម្ងន់ បរិមាណថ្នាំគិតជា mg សម្រាប់លាយក្នុង សូលុយស្យុង 100ml

o   ថ្នាំត្រូវផ្តល់គឺ 0.1 mcg/kg/min = 1 ml/h

ឧទារហណ៍

អ្នកជំងឺទម្ងន់ 15 kg វេជ្ជបណ្ឌិតផ្តល់ថ្នាំក្នុងកម្រិត 0.3 mcg/kg/min 

ការគណនា

o   នោះចំនួនថ្នាំដែលត្រូវយកមកលាយគឺ 0.6 x 15 = 9 mg លាយឱ្យបានសូលុយស្យុងសរុប 100 ml

ការបូមថ្នាំ

o   ត្រូវមើលពីកំហាប់របស់ថ្នាំដែលសរសេរនៅលើដប ឬអំពូល(ឧ. 1mg/1ml)

o   ថ្នាំដែលត្រូវបូមគឺ (9/1)x1 =9 ml

ដូចនេះ

o   ត្រូវបូមថ្នាំ Milrinone 9 ml លាយជាមួយ

o   សូលុយស្យុងដែលត្រូវនឹងវា 91 ml ទៀត

o   ដើម្បី បានចំណុះសរុប 100ml

សម្រួលការលាយ (សម្រួល នឹង 2) ព្រោះស៊ឺរាំងយើងមានទំហំ 50 ml

o   ត្រូវបូមថ្នាំ Milrinone 4.5 ml លាយជាមួយ

o   សូលុយស្យុងដែលត្រូវនឹងវា 45.5 ml ទៀត

o   ដើម្បី បានចំណុះសរុប 50 ml

 

ការផ្តល់ទៅអ្នកជំងឺ

o   អត្រានៃការផ្តល់តាមរូបមន្តដែលគណនាខាងលើគឺ  

0.1 mcg/kg/min = 1 ml/h

o   ដូចនេះ បើផ្តល់តាមវេជ្ជបញ្ជាគឺ  

0.3 mcg/kg/min = 3 ml/h

·         ប្រសិនបើមិនចង់គណនាដោយដៃ ឬចង់ផ្ទៀងផ្ទាត់ អ្នកទាំងគ្នាអាចចូលទៅប្រើ ការគណនាតាម តំណរភ្ជាប់ នេះ

·         ការរៀបចំអត្ថបទ

o   រៀបរៀងដោយ៖ ហាក់ យូម៉ុង

o   អ្នកត្រួតពិនិត្យ ៖ ស៊ិនកេត រ៉ាណែត, សាត សំជ្ញាន, វេជ្ជបណ្ឌិត អៀង ហាប់ស្រេង

o   អក្ខរាវិរុទ្ធ៖ 

·        ·         ឯកសាយោង៖

o   Hellen. K. H., & Lauren. K. K., (2018). The Harriet Lane Handbook (21th International Edition), (pp: 972). Philadelphia, USA. PA: Elsevier

o   Paediatric Injectable Medicines Administration Guide. (2019), (pp: 30), Angkor Hospital for Children.

o   Billie. A. W., Margaret. T. S., & Kelly. M. S., (2010). Intravenous Drug Guide, (pp: 456). USA.