Morphine (Martindale)
· សម្រាប់ផ្តល់តាមសសៃ យឺតៗ (លើសពី 5 ទៅ 10នាទី) ដោយលាយពង្រាវបន្ថែម
· អាចផ្តល់តាមសាច់ដុំបានដោយមិនបាច់លាយ ហើយចាក់យឺតៗ
· អាចចាក់ក្រោមស្បែកបាន
· កម្រិតប្រើ
o សម្រាប់ក្មេងតូចជាង ១ខែ កម្រិតប្រើ 0.05 – 0.2 mg/kg/dose Q4H
o សម្រាប់ក្មេងធំជាង ១ខែ កម្រិតប្រើ 0.1 – 0.2 mg/kg/dose Q2H-Q4H PRN (Max dose 15 mg/dose)
o មនុស្សធំ 2-15mg/dose
· កម្រិតប្រើសម្រាប់ការផ្តល់ជាប់ជាបន្ត (Continuous Infusion)
o សម្រាប់ក្មេងតូចជាង ១ខែ កម្រិតប្រើ 10 – 20 mcg/kg/h
o សម្រាប់ក្មេងធំជាង ១ខែ
§ សម្រាប់អ្នកជំងឺក្រោយវះកាត់ 10 – 40 mcg/kg/h
§ សម្រាប់អ្នកជំងឺមហារីក 40 – 70 mcg/kg/h
o មនុស្សធំ 0.8-10mg/h
· អាចលាយជាមួយ Glucose 5% ឬ Glucose 10% ឬ NSS 0.9% ឬ Ringer’s
· កំហាប់ដែលលាយសម្រាប់ការផ្តល់ជាប់ជាបន្ត (concentration for infusion) គឺត្រូវនៅចន្លោះ 0.1 mg/ml ទៅ 1 mg/ml។ កំហាប់ខ្ពស់បំផុតគឺមិនត្រូវលើសពី 5 mg/ml ដែលប្រើក្នុងករណី អ្នកជំងឺត្រូវកាត់បន្ថយការផ្តល់ជាតិទឹក (Fluid Restriction)
· កំណត់សម្គាល់
o Respiratory depression can be reversed with naloxone.
o ត្រូវតាមដានសម្ពាធឈាម និងការដកដង្ហើម
· ការរៀបចំថ្នាំដើម្បីផ្តល់៖
o ទម្ងន់ = បរិមាណថ្នាំគិតជា mg សម្រាប់លាយក្នុង សូលុយស្យុង 100ml
o ថ្នាំត្រូវផ្តល់គឺ 10 mcg/kg/h = 1 ml/h
ឧទារហណ៍
អ្នកជំងឺទម្ងន់ 12.5 kg។ វេជ្ជបណ្ឌិតផ្តល់ថ្នាំក្នុងកម្រិត 20 mcg/kg/h។
ការគណនា
o នោះចំនួនថ្នាំដែលត្រូវយកមកលាយគឺ 12kg = 12 mg លាយឱ្យបានសូលុយស្យុងសរុប 100 ml
ការបូមថ្នាំ
o ត្រូវមើលពីកំហាប់របស់ថ្នាំដែលសរសេរនៅលើដប ឬអំពូល(ឧ. 10mg/1ml)
o ថ្នាំដែលត្រូវបូមគឺ (12/10)x1 =1.2 ml
ដូចនេះ
o ត្រូវបូមថ្នាំ Morphine 1.2 ml លាយជាមួយ
o សូលុយស្យុងដែលត្រូវនឹងវា 98.8 ml ទៀត
o ដើម្បី បានចំណុះសរុប 100ml
សម្រួលការលាយ (សម្រួល នឹង 2) ព្រោះស៊ឺរាំងយើងមានទំហំ 50 ml
o ត្រូវបូមថ្នាំ Morphine 0.6 ml លាយជាមួយ
o សូលុយស្យុងដែលត្រូវនឹងវា 49.4 ml ទៀត
o ដើម្បី បានចំណុះសរុប 50 ml
ការផ្តល់ទៅអ្នកជំងឺ
o អត្រានៃការផ្តល់តាមរូបមន្តដែលគណនាខាងលើគឺ
10 mcg/kg/h = 1 ml/h
o ដូចនេះ បើផ្តល់តាមវេជ្ជបញ្ជាគឺ
20 mcg/kg/h = 2 ml/h
· ការរៀបចំអត្ថបទ
o រៀបរៀងដោយ៖ ហាក់ យូម៉ុង
o អ្នកត្រួតពិនិត្យ ៖ ស៊ិនកេត រ៉ាណែត, សាត សំជ្ញាន, វេជ្ជបណ្ឌិត អៀង ហាប់ស្រេង
o អក្ខរាវិរុទ្ធ៖
· ឯកសាយោង៖
o Paediatric Injectable Medicines Administration Guide. (2019), (pp: 31), Angkor Hospital for Children.
o Billie. A. W., Margaret. T. S., & Kelly. M. S., (2010). Intravenous Drug Guide, (pp: 463). USA.