ការដាក់សុងអាំងទុយបេ (Intubation)
តើគេអាចដាក់សុងអាំងទុយបេ ឲ្យអ្នកជំងឺណាខ្លះ?
- អ្នកដែលមានការគាំងបេះដូង និងដង្ហើម
- អ្នកដែលត្រូវការរក្សាផ្លូវខ្យល់ឲ្យចំហរ
- អ្នកដែលខ្វះអុកស៊ីសែន ឬខ្វះការដកដង្ហើម
- អ្នកដែលកំពុងស្ទះផ្លូវខ្យល់
- អ្នកដែលមានជំងឺធ្ងន់ធ្ងរ
ជំហាននៃការដាក់សុងអាំងទុយបេ (៧ ភី)
1. ការរៀបចំ
2. ការផ្តល់អុកស៊ីសែនជាមុន
3. ការផ្តល់ថ្នាំមុនដាក់សុងអាំងទុយបេ
4. ការដាក់ថ្នាំសណ្តំ និងបន្ទន់សាច់ដុំ
5. សង្កត់លើ ឆ្អឹងខ្ចី cricoid
6. ដាក់សុងអាំងទុយបេ
7. កំណត់ទីតាំងរបស់សុងក្រោយការដាក់សុងអាំងទុយបេ
I. ការរៀបចំ
- រៀបចំម៉ាស៊ីនតាមដានសញ្ញាជីវិត
- ស្វែងរកជំនួយ ដោយបញ្ជាក់ពីតួនាទីរបស់ជំនួយការនីមួយៗ
- ពិនិត្យកម្រិតថ្នាំដែលត្រូវផ្តល់ឲ្យអ្នកជំងឺ
- រៀបចំ និងពិនិត្យឧបករណ៍សង្គ្រោះបន្ទាន់
II. ការផ្តល់អុកស៊ីសែនជាមុន
- ការផ្តល់អុកស៊ីសែនជាមុន ត្រូវការពេលយូរបន្តិច ដោយការសប់បញ្ចូលខ្យល់
- អាចចាប់ផ្តើមផ្តល់ នៅពេលដែលអ្វីៗ កំពុងរៀបចំ
- ត្រូវគិតថាបើអ្នកជំងឺមិនបានទទួល ការផ្តល់អុកស៊ីសែនជាមុនទេ អុកស៊ីសែនរបស់គាត់អាចនឹងចុះធ្ងន់ធ្ងរ
- CPAP ជាជម្រើសល្អ ជាង self-inflating bag
III. ការផ្តល់ថ្នាំមុនដាក់សុងអាំងទុយបេ
- Atropine 10 – 20 mcg/kg (Min= 100mcg if less than 5kg, Max=1mg)
IV. ការដាក់ថ្នាំសណ្តំ និងបន្ទន់សាច់ដុំ
- Ketamine: 0-3mg/kg/dose បន្ទាប់ពីអ្នកបានរៀបចំរួចរាល់
- Succinylcholine បន្ទាប់ពីផ្តល់ Ketamine: 0-2mg/kg/dose ដោយការបាញ់លាងដោយសេរ៉ូមប្រៃ
V. ការសង្កត់លើ ឆ្អឹងខ្ចី cricoid
- ការសង្កត់ត្រូវប្រើសម្ពាធ ប្រហែល ២០-៤០ សង់ទីម៉ែត្រទឹក
- ជួយការពារការឈ្លក់
- អាចមានការពិបាកសម្រាប់អ្នកជំងឺដែលមានអាយុ តិចជាង ១ឆ្នាំ
- ត្រូវបន្តសង្កត់រហូតដល់ទីតាំងរបស់សុងត្រូវបានបញ្ជាក់ថា នៅទីតាំងត្រឹមត្រូវ
VI. ដាក់សុងអាំងទុយបេ
- ជាទម្រង់ការស្តេរីល
- បញ្ជាក់ទីតាំងត្រឹមត្រូវរបស់សុង
- មានសំនើមក្នុង សុង
- ទ្រូងហើបឡើង ខ្ពស់ជាងពោះ នៅពេលសប់ចូល
- សំលេងសួតលឺខ្លាំងជាងសំលេងពោះ
- ទំហំសុងត្រឹមត្រូវដែរឬទេ?
o ស្តាប់រកមើលការលិចខ្យល់ = សុងតូចពេក
o ពិបាកក្នុងការដាក់សុង = សុងធំពេក
- ប្រសិនបើសុង និងទីតាំង ត្រឹមត្រូវហើយ ទើបអាចដកដៃពីការសង្កត់ cricoid បាន
បន្ទាប់ពីបរាជ័យក្នុងការដាក់សុងអាំងទុយបេ អ្នកត្រូវ៖
1. ផ្តល់អុកស៊ីសែន ដោយបាឡុងសប់ខ្យល់ ជាមួយការសង្កត់ cricoid
2. ប៉ាន់ប្រមាណឡើងវិញ ថាសុងត្រូវបានដាក់ចូលដែរឬទេ?
ការសប់បញ្ចូលខ្យល់ដោយប្រើបាឡុង
1. សប់ដោយថ្នមៗ ដោយសម្ពាធ ២០ សង់ទីម៉ែត្រទឹក
2. បន្តសង្កត់ cricoid
3. ប្រសិនបើមានការពិបាកក្នុងការដាក់សុងអាំងទុយបេ ត្រូវសប់បាឡុងដោយប្រើដៃ ២
4. ត្រូវបន្តការប៉ាប់ប្រមាណ ទៅលើទ្រូងហើបឡើងពេលសប់ចូល
ប៉ាន់ប្រមាណឡើងវិញ ទៅលើការបរាជ័យក្នុងការដាក់សុងអាំងទុយបេ ដោយគិតទៅលើចំនុចដូចខាងក្រោម៖
- ការរៀបចំស្ថានភាពអ្នកជំងឺឡើងវិញ
- ដូរ Laryngoscope
- គិតទៅលើ ការប្តូរស្ថានភាព ដូរ Stylet និងកែតម្រូវ សម្ពាធ cricoid ឡើងវិញ
- ប្តូរតួនាទីគ្នា
VII. កំណត់ទីតាំងរបស់សុងក្រោយការដាក់សុងអាំងទុយបេ
- ពិនិត្យមើលទីតាំងរបស់សុង
- បិតភ្ជាប់សុងទៅនឹងអ្នកជំងឺ
- ថត កាំរស្មីអ៊ិច សួត
- ស៊កសុងក្រពះ
រៀបចំដោយ៖ ស៊ិនកេត រ៉ាណែត
ត្រួតពិនិត្យ៖
អក្ខរាវិរុទ្ធ៖
Rapid Sequence Intubation (RSI)
WHO
· Cardiac or respiratory arrest
· Airway protection
· Inadequate oxygen or ventilation
· Airway obstruction
· Critically ill
RSI: The 7 P’s
1. Preparation
2. Pre-oxygenation
3. Premedication
4. Paralysis with Induction
5. Push the cricoid cartilage
6. Pass the Tube (with cricoid pressure)
7. Positioning / Post-Intubation Care
I. Preparation
· Applied Monitoring
· Enough Assistants with a defined role
· Correct doses of Drugs
· Checked and prepared Equipment
II. Pre-oxygenation
· Good pre-oxygenation takes time
· Start early. Can start whilst everything else is being prepared
· Expect that the patient will desaturate despite good pre-oxygenation
- Consider gentle bag mask ventilation AFTER cricoid pressure has been applied
· CPAP is better than a self-inflating bag.
III. Pre-medication
· Atropine 10 – 20 mcg/kg (Min= 100mcg if less than 5kg, Max=1mg)
IV. Paralysis with induction
· Ketamine: 0-3mg/kg/dose only after you are ready to intubate
· Succinylcholine after Ketamine: 0-2mg/kg/dose followed by a normal saline flush
V. Push the cricoid cartilage
· Ideal pressure = 20 – 40 cmH20
· Prevents aspiration
· May be difficult in patients < 1 year old
· Continue until correct placement of the ETT has been confirmed
VI. Pass the tube
· As a sterile procedure
· Confirm correct placement
· ETT misting
· Chest rise > abdomen rise
· Chest sounds louder than abdomen sounds
· Appropriate size?
- Listen for leak = too small
- Hard to insert = too big
· All correct? Then remove cricoid pressure
Unsuccessful intubation
1. Gentle bag mask ventilation with cricoid
2. Assess that this is successful
Bag Mask Ventilation
1. Gentle mask ventilation = PIP < 20 cmH20
2. Continue cricoid pressure
3. Is harder than intubation, use 2 hands
4. So needs continuous assessment: good chest rising
Reassess the failed intubation
· Reposition
· Change Laryngoscope
· Consider: change position, Stylet, manipulated cricoid pressure
· Change roles
VII. Post intubation/Positioning
· Taping
· Positioning
· Chest x-ray
· NGT/OGT insertion
Reference:
- Airway management slide presentation (2011)
- Samuels, M., & Wieteska, S. (Ed.). (2017). Advances Paediatric Life Support (Australia and New Zealand) (6th ed.). Southern Gate, UK: John Wiley & Sons Ltd. (pp: 215-223)
- Rodrigo, M. (Ed.), Alan, F., Bruce, M. G., & Fernando, S. (Co-Ed). (August, 2011). Paediatric Fundamental Critical Care Support. IL, USA: Society of Critical Care Medicine. (pp: 2.1-2.33)