ការយកវត្ថុវិភាគឈាម ដោយការចាក់ម្ជុលតាមស្បែក
គោលបំណង៖ ដើម្បីយកឈាមពីសរសៃតូចៗយ៉ាងរហ័សនៅត្រង់កែងជើង និង ចុងម្រាមដៃ ក្នុងស្ថានភាពបន្ទាន់ និងប្រចាំថ្ងៃ។
សម្ភារ
- ម្ជុលសម្រាប់ចាក់យកឈាម
- សូលុយស្យុង អង់ទីសិបទិក (អាល់កុល)
- ស្បៃស្តេរីល
- ស្រោមដៃស្អាត
- បំពង់កែវតូច (Hematocrit tube)
- ក្រមួន
ទម្រង់ការថែទាំ
1. ពន្យល់អ្នកជំងឺ និងក្រុមគ្រួសារពីទម្រង់ការដែលត្រូវធ្វើ
2. រៀបចំសម្ភារ
3. លាងដៃនិងពាក់ស្រោមដៃ
4. ជ្រើសរើសកន្លែងដែលត្រូវចាក់
ក. កែងជើងផ្នែកខាងក្រៅ ចំពោះទារកអាយុក្រោម ១៨ ខែ
- សងខាងខ្សែបន្ទាត់ដែលគូសពីចន្លោះម្រាមជើងទី ៤ និងទី ៥ ស្របមកសងខាងកែងជើង។
- ពីចំណុចកណ្តាលទៅខ្សែដែលគូសចេញពីចំណុចកណ្តាលនៃមេជើង និងរត់ស្របគ្នាទៅផ្នែកកណ្តាលនៃកែងជើង។ មិនត្រូវចាក់ផ្នែកខាងក្រោយនៃកែងជើងរបស់ទារកទេ ព្រោះឆ្អឹងកែងជើងនៅជិតកន្លែងនោះ។
ខ. ម្រាមដៃ ចំពោះកុមារអាយុ > ១៨ ខែ ត្រង់ចុងម្រាមដៃទី ៣ និងទី ៤
5. ក. លាងសម្អាតកន្លែងចាក់ជាមួយសូលុយស្យុងអង់ទីសិបទិក (អាល់កុល) ហើយទុក ឲ្យស្ងួតក្នុងរយៈពេល ៣០ វិនាទី បន្ទាប់មក សម្ងួតជាមួយស្បៃស្តេរីល។
ខ. បើសិនជាមានលាបថ្នាំស្ពឹក ត្រូវជូតសម្អាតថ្នាំចេញសិន មុននឹងលាងសម្អាតកន្លែង
6. ដាក់អវៈយវៈក្នុងស្ថានភាពងាយស្រួលចាក់។ ចាប់សង្កត់អវៈយវៈ ឲ្យជាប់ ដោយទប់ជើងក្មេងបញ្ឈរចំពោះការចាក់កែងជើង។
7. ចាក់ចូលស្បែកហើយដកចេញវិញយ៉ាងរហ័សជាមួយម្ជុលចាក់ ដែលបានជ្រើសរើស ជូតសម្អាតដំណក់ឈាមទីមួយចោលជាមួយស្បៃស្តេរីល។
8. ក. បន្តកាន់កន្លែងចាក់ដោយដាក់ក្នងស្ថានភាពងាយ រួចធ្វើការសង្កត់លែងៗថ្នមៗ ជុំវិញកន្លែងចាក់។ ត្រងឈាមដាក់ក្នុងបំពង់កែវតូចឲ្យបានត្រឹមត្រូវ។
ខ. ពេលប្រើបំពង់កែវ ត្រូវដាក់បំពង់ផ្តេក ដោយទប់ខាងចុងបំពង់ដោយម្រាមដៃ និងបង្ហូរបំពេញកែវក្នុងចំណុះពី ២/៣ ទៅ ៣/៤ រួចបង្ហូរចូលទៅក្នុងដបដាក់វត្ថុវិភាគ ដោយបិទចុងបំពង់កែវម្ខាង ដោយចងម្រាមដៃ ឬបិទក្រមួន នៅផ្នែកខាងចុងបំពង់កែវ។
9. ក. លើកអវៈយវៈឲ្យខ្ពស់ជាងបេះដូង។ សង្កត់ថ្នមៗ ត្រង់កន្លែងចាក់ ដោយស្បៃស្តេរីលស្ងួតរហូតឈប់ហូរឈាម។
ខ. មិនត្រូវប្រើបង់រុំត្រង់កន្លែងចាក់ជាដាច់ខាត
10. បោះចោលកាកសំនល់កខ្វក់ និង វត្ថុមុតស្រួចក្នុងប្រអប់សុវត្តិភាពឲ្យបានត្រឹមត្រូវ
11. ដោះស្រោមដៃ និងលាងដៃ
12. ពិនិត្យវត្ថុវិភាគនៅនឹងកន្លែង និងកត់ត្រាក្នុងសំណុំលិខិតអ្នកជំងឺ
ឯកសារយោង
Vicky, R. B., & Cindy, S. G. (2012). Pediatric Nursing Procedures (3rd ed.). Fullerton, CA: Lippincott. (pp: 127-131)
ការរៀបចំអត្ថបទ
- រៀបរៀងដោយៈ ស៊ិនកេត រ៉ាណែត
- ត្រួតពិនិត្យដោយៈ
- អក្ខរាវិរុទ្ធៈ