Dopamine


 


·         សម្រាប់ផ្តល់តាមសសៃជាប់ជាបន្ត (continuous infusion)

·         អាចលាយជាមួយ Glucose 5% ឬ NSS 0.9%

·         ប្រសិនបើអ្នកជំងឺ តម្រូវឱ្យផ្តល់ជាតិសារធាតុរាវតិច (fluid restricted) នោះ ថ្នាំនេះអាចផ្តល់ដោយមិនបាច់លាយបាន។

·         ជៀសវាងផ្តល់ថ្នាំនេះ តាមសសៃវ៉ែនដែលតូច។ ប្រសិនបើមិនមានសសៃវ៉ែនធំ (Central Vein) អាចផ្តល់តាមផ្តល់តាមសសៃវ៉ែនតូច (Peripheral Vein) បាន។

·         កំហាប់ដែលខ្ពស់បំផុតសម្រាប់ការផ្តល់គឺ 1.6 mg/ml

·         កម្រិតប្រើ

o   Low dose: 2-5 mcg/kg/min (Increase renal blood flow; minimal effect on heart rate and cardiac out put

o   Intermediate dose: 5-15 mcg/kg/min (Increase heart rate, Cardiac contractility, cardiac output, and to lesser extent, renal blood flow

o   High dose: >20 mcg/kg/min (alpha-adrenergic effects are prominent; decrease renal perfusion.

o   Max dose: 20-50 mcg/kg/min

·         កំណត់សម្គាល់

o   ត្រួតពិនិត្យអត្រានៃលំហូរថ្នាំ (infusion rate ) យ៉ាងប្រុងប្រយ័ត្នបំផុត។

o   សម្រាប់ផ្តល់តាមសសៃជាប់ជាបន្ត (continuous infusion) គួរផ្តល់តាមស៊ឺរ៉ាំងអេឡិចត្រូនិច (Syringe Pump)

o   ប្រើប្រាស់ដោយមានការប្រុងប្រយ័ត្ន ចំពោះអ្នកជំងឺដែលកំពុងប្រើប្រាស់ Phenytoin 

·         ការរៀបចំថ្នាំដើម្បីផ្តល់៖ យើងអាចប្រើវិធីសាស្រ្តមេគុណ ៦ ដើម្បីលាយ។

o   30 x ទម្ងន់ បរិមាណថ្នាំគិតជា mg សម្រាប់លាយក្នុង សូលុយស្យុង 100ml

o   ថ្នាំត្រូវផ្តល់គឺ 5 mcg/kg/min = 1 ml/h

ឧទារហណ៍

អ្នកជំងឺទម្ងន់ 12 kg វេជ្ជបណ្ឌិតផ្តល់ថ្នាំក្នុងកម្រិត 15 mcg/kg/min 

ការគណនា

o   នោះចំនួនថ្នាំដែលត្រូវយកមកលាយគឺ 30 x 12kg = 360 mg លាយឱ្យបានសូលុយស្យុងសរុប 100 ml

ការបូមថ្នាំ

o   ត្រូវមើលពីកំហាប់របស់ថ្នាំដែលសរសេរនៅលើដប ឬអំពូល(ឧ. 40mg/1ml)

o   ថ្នាំដែលត្រូវបូមគឺ (360/40)x1 = 9 ml

ដូចនេះ

o   ត្រូវបូមថ្នាំ Dopamine 9 ml លាយជាមួយ

o   សូលុយស្យុងដែលត្រូវនឹងវា 91 ml ទៀត

o   ដើម្បី បានចំណុះសរុប 100ml

សម្រួលការលាយ (សម្រួល នឹង 2) ព្រោះស៊ឺរាំងយើងមានទំហំ 50 ml

o   ត្រូវបូមថ្នាំ Dopamine 4.5 ml លាយជាមួយ

o   សូលុយស្យុងដែលត្រូវនឹងវា 45.5 ml ទៀត

o   ដើម្បី បានចំណុះសរុប 50 ml

ការផ្តល់ទៅអ្នកជំងឺ

o   អត្រានៃការផ្តល់តាមរូបមន្តដែលគណនាខាងលើគឺ 

 5 mcg/kg/min = 1 ml/h

o   ដូចនេះ បើផ្តល់តាមវេជ្ជបញ្ជាគឺ  

15 mcg/kg/min = 3 ml/h

·         ប្រសិនបើមិនចង់គណនាដោយដៃ ឬចង់ផ្ទៀងផ្ទាត់ អ្នកទាំងគ្នាអាចចូលទៅប្រើ ការគណនាតាម តំណរភ្ជាប់នេះ

·         ការរៀបចំអត្ថបទ

o   រៀបរៀងដោយ៖ ហាក់ យូម៉ុង

o   អ្នកត្រួតពិនិត្យ ៖ ស៊ិនកេត រ៉ាណែត, សាត សំជ្ញាន, វេជ្ជបណ្ឌិត អៀង ហាប់ស្រេង

o   អក្ខរាវិរុទ្ធ៖ 

·         ឯកសាយោង៖

o   Hellen. K. H., & Lauren. K. K., (2018). The Harriet Lane Handbook (21th International Edition), (pp: 864). Philadelphia, USA. PA: Elsevier

o   Paediatric Injectable Medicines Administration Guide. (2019), (pp: 16), Angkor Hospital for Children.

o   Billie. A. W., Margaret. T. S., & Kelly. M. S., (2010). Intravenous Drug Guide, (pp: 250). USA.