Adrenaline



Epinephrine (Adrenaline)

 

·         សម្រាប់ផ្តល់តាមសសៃ តាមសាច់ដុំ ក្រោមស្បែក តាមទុយោអាំងទុយបេ

·         សម្រាប់ការផ្តល់តាមសសៃគឺត្រូវផ្តល់យឺត (លើសពី ១ នាទី) ប៉ុន្តែត្រូវបាញ់លឿនក្នុងការផ្តល់សម្រាប់ជួយសង្រ្គោះការគាំងបេះដូង (more rapidly in cardiac arrest)

·         កំហាប់ 1:1000 ត្រូវតែលាយឱ្យរាវជាងនេះសម្រាប់ការផ្តល់តាមសសៃ

·         អាចលាយជាមួយ Glucose 5% ឬ NSS 0.9%

·         កម្រិតប្រើសម្រាប់ក្មេងអាយុតូចជាង ១ ខែ (Neonate)

o   សម្រាប់ សង្គ្រោះការគាំងបេះដូង 0.01 – 0.03 mg/kg IV/ET Q3-5min PRN  (កំហាប់ 1:10000)

·         កម្រិតប្រើសម្រាប់ក្មេងតូច

o   សម្រាប់ សង្គ្រោះការគាំងបេះដូង 0.01 – 0.03 mg/kg IV/IO Q3-5min PRN  (កំហាប់ 1:10000)

o   កម្រិតខ្ពស់បំផុត 1mg

o   កម្រិតដែលផ្តល់តាមទុយោអាំងទុយបេ 0.1mg/kg កំហាប់ 1:1000 ET Q3-5min

·         កម្រិតប្រើសម្រាប់មនុស្សពេញវ័យ

o   សម្រាប់ សង្គ្រោះការគាំងបេះដូង 1 mg IV ឬ  2-2.5 mg ET Q3-5 min

·         កម្រិតប្រើជាប់ជាបន្ត (continuous drip) 0.1 – 1 mcg/kg/min

·         កំណត់សម្គាល់

o   ហាមប្រើលើសកម្រិត (ប្រឈមនឹងវិបត្តិចង្វាក់បេះដូង risk of arrhythmia )

·         ការរៀបចំថ្នាំដើម្បីផ្តល់៖

o   0.6 x ទម្ងន់ បរិមាណថ្នាំគិតជា mg សម្រាប់លាយក្នុង សូលុយស្យុង 100 ml

o   ថ្នាំត្រូវផ្តល់គឺ 0.1 mcg/kg/min = 1 ml/h

ឧទារហណ៍

អ្នកជំងឺទម្ងន់ 12 kg វេជ្ជបណ្ឌិតផ្តល់ថ្នាំក្នុងកម្រិត 0.3 mcg/kg/min 

ការគណនា

o   នោះចំនួនថ្នាំដែលត្រូវយកមកលាយគឺ 0.6 x 12 kg = 7.2 mg លាយឱ្យបានសូលុយស្យុងសរុប 100 ml

ការបូមថ្នាំ

o   ត្រូវមើលពីកំហាប់របស់ថ្នាំដែលសរសេរនៅលើដប ឬអំពូល(ឧ. 1mg/ml)

o   ថ្នាំដែលត្រូវបូមគឺ (7.2/1)x1 =7.2 ml

ដូចនេះ

o   ត្រូវបូមថ្នាំ Adrenaline 7.2 ml លាយជាមួយ

o   សូលុយស្យុងដែលត្រូវនឹងវា 92.8 ml ទៀត

o   ដើម្បី បានចំណុះសរុប 100 ml

សម្រួលការលើក (សម្រួល នឹង 2) ព្រោះស៊ឺរាំងយើងមានទំហំ 50 ml

o   ត្រូវបូមថ្នាំ Adrenaline 3.6 ml លាយជាមួយ

o   សូលុយស្យុងដែលត្រូវនឹងវា 46.4 ml ទៀត

o   ដើម្បី បានចំណុះសរុប 50 ml

 

ការផ្តល់ទៅអ្នកជំងឺ

o   អត្រានៃការផ្តល់តាមរូបមន្តដែលគណនាខាងលើគឺ 

 0.1 mcg/kg/min = 1 ml/h

o   ដូចនេះ បើផ្តល់តាមវេជ្ជបញ្ជាគឺ 

 0.3 mcg/kg/min = 3 ml/h

·         ប្រសិនបើមិនចង់គណនាដោយដៃ ឬចង់ផ្ទៀងផ្ទាត់ អ្នកទាំងគ្នាអាចចូលទៅប្រើ ការគណនាតាម តំណរភ្ជាប់ នេះ

·         ការរៀបចំអត្ថបទ

o   រៀបរៀងដោយ៖ ហាក់ យូម៉ុង

o   អ្នកត្រួតពិនិត្យ ៖ ស៊ិនកេត រ៉ាណែត, សាត សំជ្ញាន, វេជ្ជបណ្ឌិត អៀង ហាប់ស្រេង

o   អក្ខរាវិរុទ្ធ៖ 

 

·         ឯកសាយោង៖

o   Hellen. K. H., & Lauren. K. K., (2018). The Harriet Lane Handbook (21th International Edition), (pp: 872). Philadelphia, USA. PA: Elsevier

o   Billie. A. W., Margaret. T. S., & Kelly. M. S., (2010). Intravenous Drug Guide, (pp: 276). USA.