សម្រាប់ផ្តល់តាមសសៃជាប់ជាបន្ត (continuous infusion)
· អាចលាយជាមួយ Glucose 5% ឬ NSS 0.9%
· កម្រិតប្រើ 2.5-15 mcg/kg/min (កម្រិតខ្ពស់បំផុត 40 mcg/kg/min)
· កំហាប់ខ្ពស់បំផុតបន្ទាប់ពីលាយរួចសម្រាប់ការផ្តល់គឺ 5000mcg/ml
· សម្គាល់
o សម្រាប់ផ្តល់តាមសសៃជាប់ជាបន្ត (continuous infusion) គួរផ្តល់តាមស៊ឺរ៉ាំងអេឡិចត្រូនិច (Syringe Pump)
o ជៀសវាងការជ្រាបថ្នាំចេញសរសៃឈាមចូលក្នុងជាលិកា (extravasation) ព្រោះវាអាចបណ្តាលឱ្យស្លាប់ជាលិកា (tissue necrosis)
o ការផ្តល់តាមសសៃវ៉ែនតូចៗ (Peripheral Vein) ធ្វើឡើងសម្រាប់តែករណី សង្គ្រោះ បន្ទាន់តែប៉ុណ្ណោះ។ ថ្នាំនេះគួរផ្តល់តាម សសៃវ៉ែនធំៗ (Central Vein)
· ការតាមដាន
o ត្រូវតាមដានសម្ពាធឈាម និងសញ្ញាជីវិត (Peak side effect in 10 – 20 mn.)
· ការរៀបចំថ្នាំដើម្បីផ្តល់៖ យើងអាចប្រើវិធីសាស្រ្តមេគុណ ៦ ដើម្បីលាយ។
o យក 30 x ទម្ងន់ = បរិមាណថ្នាំគិតជា mg សម្រាប់លាយក្នុង សូលុយស្យុង 100ml
o ថ្នាំត្រូវផ្តល់គឺ 5mcg/kg/min = 1 ml/h
ឧទារហណ៍
អ្នកជំងឺទម្ងន់ 20 kg។ វេជ្ជបណ្ឌិតផ្តល់ថ្នាំក្នុងកម្រិត 10 mcg/kg/min ។
ការគណនា
o នោះចំនួនថ្នាំដែលត្រូវយកមកលាយគឺ 30 x 20 = 600 mg លាយឱ្យបានសូលុយស្យុងសរុប 100 ml
ការបូមថ្នាំ
o ត្រូវមើលពីកំហាប់របស់ថ្នាំដែលសរសេរនៅលើដប ឬអំពូល(ឧ. 250mg/20ml)
o ថ្នាំដែលត្រូវបូមគឺ (600/250)x20 =48 ml
ដូចនេះ
o ត្រូវបូមថ្នាំ Dobutamine 48 ml លាយជាមួយ
o សូលុយស្យុងដែលត្រូវនឹងវា 52 ml ទៀត
o ដើម្បី បានចំណុះសរុប 100ml
សម្រួលការលាយ (សម្រួល នឹង 2) ព្រោះស៊ឺរាំងយើងមានទំហំ 50 ml
o ត្រូវបូមថ្នាំ Dobutamine 24 ml លាយជាមួយ
o សូលុយស្យុងដែលត្រូវនឹងវា 26 ml ទៀត
o ដើម្បី បានចំណុះសរុប 50 ml
ការផ្តល់ទៅអ្នកជំងឺ
o អត្រានៃការផ្តល់តាមរូបមន្តដែលគណនាខាងលើគឺ
5 mcg/kg/min = 1 ml/h
o ដូចនេះ បើផ្តល់តាមវេជ្ជបញ្ជាគឺ
10 mcg/kg/min = 2 ml/h
· ប្រសិនបើមិនចង់គណនាដោយដៃ ឬចង់ផ្ទៀងផ្ទាត់ អ្នកទាំងគ្នាអាចចូលទៅប្រើ ការគណនាតាម តំណរភ្ជាប់ នេះ
· ការរៀបចំអត្ថបទ
o រៀបរៀងដោយ៖ ហាក់ យូម៉ុង
o អ្នកត្រួតពិនិត្យ ៖ ស៊ិនកេត រ៉ាណែត, សាត សំជ្ញាន, វេជ្ជបណ្ឌិត អៀង ហាប់ស្រេង
o អក្ខរាវិរុទ្ធ៖
· ឯកសាយោង៖
o Hellen. K. H., & Lauren. K. K., (2018). The Harriet Lane Handbook (21th International Edition), (pp: 862). Philadelphia, USA. PA: Elsevier
o Paediatric Injectable Medicines Administration Guide. (2019), (pp: 16), Angkor Hospital for Children.
o Billie. A. W., Margaret. T. S., & Kelly. M. S., (2010). Intravenous Drug Guide, (pp: 243). USA.